មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅខាងក្រៅមន្ទីរពេទ្យ ណាស័រ (Nasser) ក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានបន្ថែមបន្ទុកពីលើស្ថានភាពធ្ងន់ធ្ងររួចទៅហើយសម្រាប់ ប្រជាពលរដ្ឋហ្កាហ្សា ស្របពេលមានជម្លោះនៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ។

ពលរដ្ឋហ្កាហ្សាជាច្រើនបានស្វែងរកទីជម្រកនៅខាងក្រៅមន្ទីរពេទ្យនានា ហើយពេលនេះ អ៊ីស្រាអែលកំពុងត្រៀមពង្រីកការវាយលុករបស់ខ្លួនលើក្រុមហាម៉ាស ទៅកាន់តំបន់ពាក់កណ្តាលភាគខាងត្បូងនៃដែនដីហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងជនស៊ីវិលដែលត្រូវបានគេរាយការណ៍ថាកំពុងជ្រកនៅសាលារៀនចំនួនពីរកន្លែង។

ការពង្រីកយុទ្ធនាការនេះ អាចបង្ខំមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឱ្យជម្លៀសចេញម្តងទៀត រួមជាមួយនឹងអ្នកស្រុក Khan Younis ជាទីក្រុងដែលមានមនុស្សជាង៤០០.០០០នាក់ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនោះ។
ការទម្លាក់គ្រាប់បែក បានធ្វើឲ្យអគារនិងលំនៅឋានប្រជាពលរដ្ឋនៅតំបន់ហ្កាហ្សាភាគខាងជើង បាក់រលំរាបដល់ ខណៈប្រជជន២ភាគ៣នៃតំបន់រងការឡោមព័ទ្ធ មានប្រជាជាន២,៣លាននាក់ មួយនេះបានរត់គេចខ្លួនចូលទក្នុងភាគខាងត្បូង៕