សម្ដេចធិបតី អំពាវនាវអ្នករកស៊ីលើវិស័យកសិកម្មកុំប្រកួតប្រជែងគ្នាឯង ប៉ុន្ដែសហការគ្នានាំចេញ

2023/11/20 07:41:05 pm        333

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធសត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន ៣ ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរីដែលនាំឱ្យបាត់ទីផ្សារ។

សម្ដេចធិបតីបញ្ជាក់ថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើដល់អ្នករកស៊ីទាំងអស់បង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបញ្ជៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឱ្យការផលិតនៅក្រៅប្រទេសនោះ។

សូមជម្រាបថា កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំ​នឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាថ្ងៃនេះ គឺជា​កម្មវិធីជាតិដ៏សំខាន់មួយក្នុងការរក្សាស្ថិរភាពតម្លៃកសិផល ​និងជួយដល់សេដ្ឋកិច្ច និង​ប្រព័ន្ធ​មុខរបររបស់គ្រួសារកសិករ និងសន្តិសុខស្បៀង។ កម្មវិធីនយោបាយនេះ នឹងដាក់ចេញ​កញ្ចប់​ថវិកា​ជាក់លាក់មួយដោយចាប់ផ្តើមពីចំនួន ១០០ ​លានដុល្លារ​ ហើយនឹងវិភាជថវិកាបន្ថែមទៀត ប្រសិនបើមានតម្រូវការចាំបាច់។

ក្រសួងកសិកម្មបានបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីគោលនយោបាយនេះឱ្យទទួលជោគជ័យ ទាមទារ​ឱ្យមានការចូលរួមពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធនានា។ ​បន្ថែមពីលើនេះ ត្រូវអនុវត្ត​ឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយគោលនយោបាយមួយចំនួនទៀត ដូចជាការដាក់​ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងគោលនយោបាយការអភិវឌ្ឍ​សហគមន៍កសិកម្មទំនើប និងគម្រោងអភិវឌ្ឍន៍​នានា​ក្នុងការចូលរួមកសាងខ្សែច្រវាក់ផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារជាដើម៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm