រដ្ឋមន្ត្រីក្រសួងការងារ ផ្តល់អនុសាសន៍១០ចំណុច ដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យ នៅកម្ពុជា២០២៤-២០២៨

2023/11/20 08:11:55 pm        179

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ផ្តល់អនុសាសន៍ចំនួន១០ចំណុច​ ទៅកាន់សិក្ខាសាលាពិគ្រោះយោបល់​ត្រីភាគីថ្នាក់​ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ​ឆ្នាំ២០២៤-២០២៨» ជា​មូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលា​សម្រាប់កិច្ចពិភាក្សា​ដើម្បីធានា​ឧត្តមប្រយោជន៍របស់កម្ពុជា។

អនុសាសន៍ទាំង១០នេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី​ក្នុង​កម្មវិធី​បើក​សិក្ខាសាលាពិគ្រោះយោបល់​ត្រីភាគីថ្នាក់​ជាតិស្តីពី“ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ២០២៤-២០២៨” ដែល​ប្រារព្ធ​នៅ​សណ្ឋាគារភ្នំពេញ ដែលមានការចូលរួម​ពី​លោក Oktavianto Pasaribu ​នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សាជាតិ​សហជីព​សម្រាប់​កម្មវិធី​ការងារ​សមរម្យ​ប្រចាំនៅកម្ពុជា (NTUC) និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និង​សមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)។

អនុសាសន៍ទាំង១០ចំណុចនោះរួមមាន១ ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើ​ប្រសិទ្ធភាព​ការងារ​របស់ប្រតិបត្តិកររបស់ក្រសួង ​ទី២ ការបង្កើតអនុឡោមភាពលក្ខខណ្ឌការងារ និង​លក្ខខណ្ឌសុខភាព(OSH) ទី៣ ​ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ (ក្រុមប្រឹក្សា​អាជ្ញាកណ្តាល) ទី៤ ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម ទី៥ ពលករ​ទេសន្តរប្រវេសន៍ ទី៦ ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ទី៧ កាតព្វកិច្ច​ហ្វឹកហ្វឺនកូន​ជាង​ដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម ទី៨ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស​វិជ្ជាជីវៈតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោលដៅ​១,៥លាននាក់ ទី៩ ការលើកកម្ពស់យេនឌឺដល់កម្មករនិយោជិតជាស្ត្រី​តាមគោល​ការណ៍សមធម៌ ទី១០ ការពង្រឹងយន្តការត្រីភាគី។

ចំពោះឯកឧត្តមរដ្ឋមន្ត្រី អនុសាសន៍១០ចំណុចនឹងធ្វើឱ្យប្រសើរឡើងនៅវិស័យការងារ សន្តិសុខ​សង្គម ​និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា​ដែលស្របទៅតាមគោលដៅរបស់​រាជរដ្ឋាភិបាលដែលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ។

មុននឹងបញ្ចប់ឯកឧត្តម រដ្ឋមន្ត្រី បានរំពឹងទុកថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី​ការរៀបចំ​កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងឈរលើ​ពិភាក្សា​ដែលយកឧត្តមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ១០លាននាក់ នៅកម្ពុជាជាមូលដ្ឋាន​គ្រឹះសម្រាប់​ធាតុចូលក្នុងផែនការថ្នាក់​ជាតិរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm