ជប៉ុន ព្យាយាមដោះលែងក្រុមនាវិកឲ្យបានឆាប់ពីនាវាដឹកទំនិញដែលត្រូវបានរឹបអូសដោយក្រុមឧទ្ទាមហ៊ួទី នៅសមុទ្រក្រហម

2023/11/20 01:42:38 pm        150

ជប៉ុន បានលើកឡើងនៅថ្ងៃចន្ទទី២០វិច្ឆិកានេះថា ខ្លួនកំពុងព្យាយាមដោះលែងក្រុមនាវិកឲ្យបានឆាប់ពីនាវាដឹកទំនិញកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស និងធ្វើប្រតិបត្តិការដោយប្រទេសជប៉ុន ដែលត្រូវបានរឹបអូសដោយ ក្រុមឧទ្ទាមហ៊ួទី នៅក្នុងសមុទ្រក្រហមភាគខាងត្បូង។

ក្រុមឧទ្ទាម ហួទី នៅក្នុងប្រទេសយ៉េមែនបានអះអាងថា ខ្លួនបានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែលនៅសមុទ្រក្រហមភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាពុំមែនជានាវារបស់ខ្លួនទេ។

ប្រធានឃុទ្ធការល័យនាយករដ្ឋមន្ត្រីជប៉ុនលោកហ៊ីរ៉ូកាស៊ុ ម៉ាតស៊ូណូ(Hirokazu Matsuno)បានប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថាពុំមានជនជាតិជប៉ុននៅលើនាវា Galaxy Leader ដែលបានប្រតិបត្តិការដោយក្រុមហ៊ុន Nippon Yusen នោះទេ។

លោក Matsuno បាននិយាយថា ប្រទេសជប៉ុន បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើនេះ និងកំពុងធ្វើការជាមួយបណ្ដាប្រទេសពាក់ព័ន្ធដើម្បីអាចដោះលែងនាវានិងក្រុមនាវិករបស់ខ្លួនឲ្យបានឆាប់រហ័ស។

កាលពីថ្ងៃអាទិត្យទី១៩វិច្ឆិកា ប្រទេសអ៊ីស្រាអែល បានលើកឡើងពីការរឹបអូសនាវានេះ ដោយហៅថាជាទង្វើភេរវកម្មរបស់អ៊ីរ៉ង់ ។ក្រុមឧទ្ទាមហ៊ួទី ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ បាននិយាយថា ពួកគេបានរឹបអូសនាវាមួយគ្រឿង នៅក្នុងតំបន់នោះ ប៉ុន្តែបានហៅនាវានោះថាជារបស់អ៊ីស្រាអែល។

មិនយូរប៉ុន្មានក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានអរគុណដល់ក្រុមឧទ្ទាមហ៊ួទី របស់ប្រទេសយ៉េមែន ចំពោះការរឹបអូសនាវានោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am