ក្រុមឧទ្ទាម Houthi នៅយ៉េម៉ែនអះអាងថា បានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម ប៉ុន្តែអ៊ីស្រាអែលបដិសេធ

2023/11/20 09:01:13 pm        152

ក្រុមឧទ្ទាម Houthi នៅប្រទេសយ៉េម៉ែនបានអះអាងថា បានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែលនៅសមុទ្រក្រហមភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាពុំមែនជានាវារបស់ខ្លួននោះទេ និងបាននិយាយថា គ្មានជនជាតិអ៊ីស្រាអែលក្នុងចំណោមនាវិករបស់ខ្លួនឡើយ។

អ្នកនាំពាក្យយោធា ក្រុមឧទ្ទាម Houthi លោក Yahya Sarea បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពជើងទឹកក្រុម Houthi បានធ្វើប្រតិបត្តិការយោធានៅសមុទ្រក្រហម។ យើងបានរឹបអូសនាវារបស់អ៊ីស្រាអែល ហើយនាំយកនាវានោះទៅកាន់ឆ្នេរសមុទ្រយ៉េម៉ែន។ ដោយបន្តការគម្រាមកំហែងរបស់ក្រុមឧទ្ទាមក្នុងការដាក់គោលដៅទៅលើនាវាទាំងអស់ដែលជាកម្មសិទ្ធិ ឬជាប់ទាក់ទងជាមួយអ៊ីស្រាអែល លោក Sarea បានអំពាវនាវឱ្យ ប្រទេសទាំងអស់ដែលពលរដ្ឋធ្វើការនៅសមុទ្រក្រហម បញ្ឈប់សកម្មភាពណាមួយជាមួយនាវា ឬនាវាដែលត្រូវបានជួលដោយអ៊ីស្រាអែល។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានព្រមានថាការប្លន់បែបនេះគឺជា ឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតនៃផលវិបាកសាកល។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា នាវានេះត្រូវបានដំណើរការដោយក្រុមហ៊ុនជប៉ុន ជួលពីក្រុមហ៊ុនចក្រភពអង់គ្លេស។ ការិយាល័យនាយករដ្ឋមន្ត្រីបានអះអាងថា នាវាត្រូវបានចាប់ដោយក្រុមឧទ្ទាម Houthi គាំទ្រដោយប្រទេសអ៊ីរ៉ង់ តាមសំណើរបស់អ៊ីរ៉ង់។ ប៉ុន្តែប្រទេសអ៊ីរ៉ង់ នៅមិនទាន់ឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នាវាដឹកទំនិញដែលត្រូវបានចាប់ ត្រូវបានចុះបញ្ជីនៅក្រុមហ៊ុនចក្រភពអង់គ្លេសដោយមានកម្មសិទ្ធិមួយផ្នែកជាប់ពាក់ព័ន្ធទៅនឹងសហគ្រិនជនជាតិអ៊ីស្រាអែល ។ ចាប់តាំងពីមានការកើនឡើងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីដើមខែតុលា ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារជាច្រើនលើក ដាក់គោលដៅទៅលើអ៊ីស្រាអែលពីប្រទេសយ៉េម៉ែន ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm