កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ រកចំណូលបាន​ជាង​១២​លាន​ដុល្លារ កើន​១០​ភាគរយ​ក្នុង​រយៈពេល​ប្រាំ​ខែ​

2021/06/11 08:30:49 pm        212

ភ្នំពេញ ​៖ កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ ចុះ​បញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​បាន​បង្ហាញ​របាយការណ៍​ចំណូល​ប្រចាំ ដោយ​ចំណូល​បាន​ពី​សកម្មភាព​របស់​កំពង់​ផែ ​ក្នុង​រយៈពេល​ប្រាំ​ខែ​ មាន​ចំនួន ​១២,៥​លាន​ដុល្លារ កើន​ឡើង​១០​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។

របាយការណ៍​នេះ បាន​បង្ហាញថា រយៈពេល​០៥​ខែ ​ដើមឆ្នាំ​២០២១​នេះ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​បាន​ចំនួន ១២,៥០១,៦៨៦​ដុល្លារ មានការ​កើន​ឡើង​១០​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២០ ​មាន​ចំនួន​១១,៤១១,៧៨៦​ដុល្លារ​។

របាយការណ៍ បាន​បញ្ជាក់ថា ប្រភព​ចំណូល របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​ដែល​ទទួល​បាន​នៅ​រយៈពេល​០៥​ខែ​នេះ ​រួមមាន ទី​១៖ ​ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ៩,៦៧៣,៦៩៨​ដុល្លារ ទី​២៖ ​ចំណូល​បាន​ពី​អាជ្ញាធរ​ផែ ​មាន​ចំនួន ១,៣៧២,៩៨៥​ដុល្លារ ទី​៣៖ ​ចំណូល​បាន​ពី​សេវាកម្ម​ផ្សេងៗ មាន​ចំនួន១៧៣,៦១០​ដុល្លារ និង​ទី​៤៖ ​ចំណូល​ផ្សេងៗ ​មាន​ចំនួន ១,២៨១,៣៩៣​ដុល្លារ​។

របាយការណ៍​ បញ្ជាក់ទៀតថា ​ចំពោះ​ចំណូល​ប្រចាំ​ខែឧសភា ដែល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ទទួល​បាន​សរុប​មាន​ចំនួន ២,៣ លាន​ដុល្លារ ​មានការ​កើន​ឡើង​៣៧​ភាគរយ ​បើ​ធៀប​នឹង​ខែ​ឧសភា ឆ្នាំ​២០២០ មាន​ចំនួន ១,៧ លាន​ដុល្លារ​។

ដោយ​ក្នុងនោះ ប្រភព​ចំណូល របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​ទទួល​បាន​ប្រចាំ​ខែឧសភា ​រួមមាន ទី​១៖ ​ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ១,៩១៩,៩៣៧​ដុល្លារ ទី​២៖ ​ចំណូល​បាន​ពី​អាជ្ញាធរ​ផែ មាន​ចំនួន ២៥៦,៨៩០​ដុល្លារ ទី​៣៖ ​ចំណូល​បាន​ពី​សេវាកម្ម​ផ្សេងៗ​ មាន​ចំនួន ៥៥,៨៧៥​ដុល្លារ និង​ទី​៤៖ ​ចំណូល​ផ្សេងៗ​ មាន​ចំនួន ១៦២,២៧៩​ដុល្លារ​។

គួរ​បញ្ជាក់ថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​សរុប បាន​២៩​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះ​៦​ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០១៩ ​ដោយសារ​សកម្ម​ដឹកទំនិញ​ចេញ​-​ចូល​ ថយ​ចុះ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩៕

​អត្ថបទ​៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm