មន្ត្រីរៀបចំការបោះឆ្នោតកោះតៃវ៉ាន់ នឹងទទួលយកពាក្យសុំពីបេក្ខជនមេដឹកនាំចាប់ពីថ្ងៃច័ន្ទនេះរហូតដល់ថ្ងៃសុក្រ។ កិច្ចពិភាក្សា រវាងគណបក្សប្រឆាំងចំនួនពីរ លើការដោះស្រាយបេក្ខជនរួបរួមសម្រាប់ការប្រកួតប្រជែង នៅខែមករា នៅតែជាប់គាំង។

គណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច បានជ្រើសរើសមេដឹកនាំទី២កោះតៃវ៉ាន់លោក Lai Ching-te ឲ្យចូលរួមក្នុងការប្រកួតប្រជែង។ លោកមានបំណង ធ្វើការជាមួយសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃទៀត ដើម្បីទប់ទល់សម្ពាធពីសំណាក់ប្រទេសចិន។

គណបក្សប្រឆាំងធំបំផុត Kuomintang (គូកមីនតាំង) បានជ្រើសរើសអភិបាលក្រុង New Taipei លោក Hou Yu-ih ជាបេក្ខជនរបស់គណបក្សខ្លួន។ គណបក្សនេះ បានបញ្ជាក់ពីតម្រូវការជំរុញការផ្លាស់ប្តូរជាមួយប្រទេសចិន។ គណបក្សប្រឆាំងធំបំផុតទីពីរ គឺគណបក្សប្រជាជនកោះតៃវ៉ាន់ បានដាក់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ។ ការបោះឆ្នោតស្ទង់មតិ បានដាក់លោក Lai ជាអ្នកនាំមុខគេ ដោយលោក Hou Yu-ih និងលោក Ko Wen-je ប្រជែងយកតំណែងទីពីរ។
នៅក្នុងបំណងដើម្បីបង្កើនឱកាសនៃការផ្លាស់ប្តូរក្នុងជួររដ្ឋាភិបាល គណបក្សប្រឆាំងទាំងពីរ បានព្រមព្រៀងគ្នាថា ទាំងលោក Hou Yu-ih ឬ លោក Ko Wen-je នឹងឈរឈ្មោះជាបេក្ខជនមេដឹកនាំបង្រួបបង្រួមរបស់ពួកគេ។
ទោះជាយ៉ាងណា គណបក្សទាំងពីរមិនអាចឈានដល់ការឯកភាពគ្នា ហើយបានលុបចោលការប្រកាសដែលបានគ្រោងទុកកាលពីថ្ងៃសៅរ៍។ បន្ថែមលើនេះ លោក Ko Wen-Je បានបង្ហាញពីសញ្ញានៃការសម្របសម្រួល។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងបន្តតស៊ូរហូតដល់ទីបញ្ចប់ក្នុងនាមជាបេក្ខជនមេដឹកនាំរបស់គណបក្សប្រជាជនតៃវ៉ាន់(TPP)។
-