សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុន ជីប ម៉ុងគ្រុបចំនួន២០ម៉ឺនដុល្លារ

2023/11/20 09:27:49 pm        259

ភ្នំពេញ៖ នៅថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ទទួលថវិកាឧបត្ថម្ភឆ្នាំទី២ពីក្រុមហ៊ុន ជីប ម៉ុងគ្រុប ចំនួន២០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានអញ្ជើញក្នុងពិធីប្រគល់ ទទួលថវិកាឧបត្ថម្ភចំនួន២០ម៉ឺនដុល្លារពីក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលតំណាងដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងគ្រុប។

នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមចំណែក និងជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកន្លងមក។ លោកជំទាវបណ្ឌិត មានប្រសាសន៍ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានដំណើរការ១១ ឆ្នាំ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ ដែលមានសមាជិកសរុបចំនួនជាង៨ពាន់នាក់។ 

លោកជំទាវបណ្ឌិត បញ្ជាក់ថា ក្នុងភារកិច្ចរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ តែងតែរៀបចំសកម្មភាពកាន់តែច្រើនជាងមុនដោយផ្អែកលើចំនួននៃសមាជិកដែលកើនឡើង ក្នុងគោលដៅប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចការមនុស្សធម៌តែមួយប៉ុណ្ណោះ។

លោកជំទាវបណ្ឌិត បញ្ជាក់ទៀតថា ជាក់ស្ដែងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានទទួលការគាំទ្រ និងជួយឧបត្ថម្ភដំបូងគេពីក្រុមហ៊ុនជីបម៉ុងគ្រុប ដោយធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីបម្រើទៅដល់តម្រូវការនានា។ លើសពីនេះ ក្រៅពីការរួមចំណែករបស់ក្រុមហ៊ុនជីប ម៉ុងគ្រុប ក៏មានបណ្ដាក្រុមហ៊ុនឯកជនដទៃទៀតបានចូលរួមបរិច្ចាគជួយគាំទ្ររាល់សកម្មភាពរបស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោជានិច្ច។

លោកជំទាវបណ្ឌិត បញ្ជាក់ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានប្រមូលនូវធនធានជំនាញក្នុងវិស័យសុខាភិបាល ធ្វើយ៉ាងណាប្រើប្រាស់នូវជំនាញ និងសមត្ថភាពរបស់ក្រុមគ្រូពេទ្យនីមួយៗ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខ្វះខាតជាដើម។ សមាគមមានគោលដៅរៀបចំការបណ្តុះបណ្តាលគ្រូពេទ្យស្ម័គ្រចិត្តឲ្យមានជំនាញកាន់តែប្រសើរជាងនេះ ដោយធ្វើការបញ្ជូនទៅសិក្សាជំនាញទាំងនោះនៅក្រៅប្រទេស ដូចជា តៃវ៉ាន់ សធារណរដ្ឋកូរ៉េ និងបារាំង។ 

លោកជំទាវបណ្ឌិត បន្ថែមថា នាដើមខែធ្នូខាងមុខ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងរៀបចំជាសន្និសីទបង្ហាញពីវិធីព្យាបាល ហៅថា Medical Conference រយៈពេល២ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ២០២៣ ដើម្បូបណ្តុះបណ្តាល និងបង្ហាញពីវិធីព្យាបាលទៅតាមប្រភេទជំងឺប្រកបដោយជំនាញ និងវិជ្ជាជីវៈ។ 

ជាមួយគ្នា អ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា ក្រុមហ៊ុន ជីប ម៉ុងគ្រុប តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិតាមរយៈសកម្មភាពផ្សេងៗ ជាក់ស្តែងការឧបត្ថម្ភថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅថ្ងៃនេះជាសកម្មភាពមួយដែលមិនអាចខ្វះបាន ដើម្បីការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm