
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) បានទាមទារឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងប្រតិបត្តិការយោធារបស់អ៊ុយក្រែន និងបានប្រកាសពីការបណ្តេញចេញរបស់មេបញ្ជាការនៃកងកម្លាំងពេទ្យរបស់យោធា។
ចំណាត់ការរបស់លោក Zelenskiy ត្រូវបានប្រកាសនៅពេលដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov ហើយស្របពេលជាមួយនឹងការជជែកដេញដោលជុំវិញការប្រព្រឹត្តនៃសង្រ្គាមរយៈពេល ២០ខែប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងសំណួរអំពីមធ្យោបាយដែលការវាយលុកនៅភាគខាងកើត និងខាងត្បូងកំពុងដំណើរការយ៉ាងឆាប់រហ័ស។
លោក Zelenskiy បាននិយាយថាលោកត់បានដកតំណែងឧត្តមសេនីយទោ លោកស្រី Tetiana Ostashchenko ជាមេបញ្ជាការកងកម្លាំងវេជ្ជសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធ ហើយជំនួសដោយលោកឧត្តមសេនីយ៍ទោ Anatoliy Kazmirchuk ដែលជាប្រធានគ្លីនិកយោធានៅទីក្រុងគីវ។
ការដកតំណែងរបស់លោកស្រី Ostashchenko បានកើតឡើងរយៈពេលមួយសប្តាហ៍បន្ទាប់ពីសារព័ត៌មានអ៊ុយក្រែនមួយបានរាយការណ៍ថាការដកតំណែងរបស់លោកស្រី ក៏ដូចជាអ្នកផ្សេងទៀត ខិតជិតមកដល់ហើយ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យយោធា និងមន្ត្រីដទៃទៀតដែលទទួលខុសត្រូវក្នុងការផ្តល់ជំនួយដល់យោធា៕