
មេដឹកនាំអារ៉ាប់ និងមូស្លីម កំពុងបង្វែរទៅរកប្រទេសចិន ដើម្បីព្យាយាម និងបង្កើនសម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីឲ្យយល់ព្រមចំពោះបទឈប់បាញ់ជាផ្លូវការនៅក្នុងតំបន់កាហ្សាដោយកំពុងបង្ហាញទីក្រុងប៉េកាំងជាមួយឱកាសមួយផ្សេងទៀតដើម្បីបង្កើនឥទ្ធិពលផ្នែកការទូតរបស់ខ្លួន និងវត្តមាននៅក្នុងតំបន់មួយដែលជាធម្មតាគ្របដណ្តប់លើសលប់ដោយទីក្រុងវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប ហ្សកដានី ឥណ្ឌូនេស៊ី អាជ្ញាធរប៉ាឡេស្ទីន និងសម្ព័ន្ធមិត្តនិងដៃគូអាមេរិក សំខាន់ៗទាំងអស់ កំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅចន្ទនិងអង្គារនេះ។ គោលបំណងរបស់រដ្ឋមន្ត្រីទាំងអស់ គឺត្រូវបង្កើតសម្ពាធនៅក្រៅប្រទេសលោកខាងលិច ដើម្បីបញ្ឈប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ហើយកម្លាំងនេះបានបន្តកិច្ចប្រឹងប្រែងដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះរាទាយាទ Faisal bin Farhan បាននិយាយនៅក្នុងប្រទេស បារ៉ែន ថា «យើងត្រូវតែព្យាយាមដោះស្រាយឲ្យបានយ៉ាងឆាប់រហ័សនូវវិបត្តិនេះ និងបញ្ចប់ការធ្វើសង្គ្រាមទៅលើតំបន់ហ្កាហ្សា។ កិច្ចប្រឹងប្រែងដោយប្រទេសចិន ដើម្បីគាំទ្របទឈប់បាញ់នៅហ្កាហ្សា ទោះបីជាមានវោសាស្ត្រច្រើន ដែលនឹងត្រូវត្រៀមទប់ទល់ដោយប្រទេសអ៊ីស្លាមនិងមជ្ឈឹមបូព៌ា ជាអ្នកដែលបានបង្ហាញការប្រឆាំងកើនឡើងចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់យុទ្ធនាការយោធារបស់អ៊ីស្រាអែល និងបានចោទប្រកាន់រដ្ឋជ្វីហ្វ ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
អ្នកនាំពាក្យស្ថានទូតចិន ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយថា យើងនឹងបន្តធ្វើការ ជាមួយគ្រប់ភាគីទាំងអស់ឆ្ពោះទៅរកការផ្អាកការប្រយុទ្ធគ្នា កាត់បន្ថយជម្លោះ ផ្តល់ជំនួយសង្គ្រោះមនុស្សធម៌ និងរហូតដល់ទីបំផុតគឺជាសន្តិភាពយូរអង្វែងរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល តាមរយៈដំណោះស្រាយរដ្ឋពីរ។
បណ្តាប្រទេសនាំមុខ ដែលគេហៅថា Global South មានដូចជា ប្រទេសឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង និងប្រទេសប្រេស៊ីល ក៏កំពុងអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាផងដែរ។