កូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងឲ្យបោះបង់ចោលផែនការបាញ់បង្ហោះផ្កាយរណបចារកម្ម

2023/11/20 06:43:39 pm        156

យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) នេះ បានព្រមានកូរ៉េខាងជើងឲ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំ ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្ម ដោយប្តេជ្ញាថា នឹងចាត់វិធានការចាំបាច់ ប្រសិនបើការបាញ់បង្ហោះនោះ ដំណើរការទៅមុខ។

កូរ៉េខាងជើងកំពុងរៀបចំត្រៀមបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទី៣ បន្ទាប់ពីជួបនូវភាពបរាជ័យ ២ដង នៅឆ្នាំនេះ ក្នុងកិច្ចប្រឹងប្រែងដាក់ការឃ្លាំមើលយោធា នៅក្នុងអាកាស។

នៅដើមខែនេះ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំ សម្រាប់ការសាកល្បងលើកទី៣ របស់ខ្លួន ហើយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ការបាញ់បង្ហោះនេះ អាចនឹងកើតមាន នៅដើមសប្តាហ៍នេះ។

ប្រធានប្រតិបត្តិការនៅអគ្គសេនាធិការចម្រុះ លោក Kang Ho-pil បាននិយាយថា៖ «យើងសូមព្រមានយ៉ាងម៉ឺងម៉ាត់ដល់កូរ៉េខាងជើងថា ត្រូវបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា។ ប្រសិនបើប្រទេសកូរ៉េខាងជើងបន្តការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា ទោះបីជាមានការព្រមានរបស់យើងក៏ដោយ យោធារបស់យើងនឹងចាត់វិធានការចាំបាច់នានា ដើម្បីធានាអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន»។

សូមបញ្ជាក់ថា បន្ទាប់ពីការប៉ុនប៉ងលើកទី២ ជួបបរាជ័យ កាលខែសីហា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹងធ្វើការបាញ់បង្ហោះលើកទី៣ នៅក្នុងខែតុលា ទោះបីជាការបាញ់នោះ មិនធ្លាប់បានកើតមានឡើងក៏ដោយ៕

អត្ថបទដែលទាក់ទង

ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
2026/05/27 09:01:55 pm        1
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
2026/05/27 08:37:32 pm        1
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
2026/05/27 08:26:35 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ

2026/05/27 09:28:56 pm
​ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
2026/05/27 09:15:56 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
2026/05/27 09:13:43 pm
​ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
2026/05/27 09:01:55 pm
​ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
2026/05/27 08:37:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/26 01:46:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/27 05:27:34 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/26 06:20:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am