យោធាអ៊ីស្រាអែល បានអះអាងថា ក្រុមហាម៉ាស បានរត់ពន្ធគ្រាប់កាំភ្លើងដែលប្រើនៅក្នុងការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា ចូលទៅក្នុងតំបន់ហ្កាហ្សា នៅក្នុងថង់អាហារ ដែលត្រូវបានរៀបចំឡើងសម្រាប់ជំនួយមនុស្សធម៌។
ក្រុមអ្នកស៊ើបអង្កេត បានរកឃើញបាវអង្ការរហូតដល់៥០បាវ បន្ទាប់ពីការសម្លាប់ដែលពួកគេនិយាយថាជាថង់រំសេវសម្រាប់អាវុធដូចជា AK47 កាំភ្លើងបាញ់ស៊ីប Dragunov និងកាំភ្លើងយន្ត MPKជាច្រើនដើម។

ក្នុងអំឡុងពេលនៃការបង្ហាញឧបករណ៍ «កម្រិតយោធា» ដែលបានរកឃើញ បន្ទាប់ពីការវាយប្រហារមន្ត្រីអ៊ីស្រាអែល បានប្រាប់សារព័ត៌មាន The Telegraphថា បាវទាំងនោះ បានចង្អុលបង្ហាញ «ផ្លូវរត់ពន្ធតាមរយៈជំនួយមនុស្សធម៌» ។
លោកវរសេនីយ៍ទោ Idan Sharon-Kettler មេបញ្ជាការរងនៃអង្គភាពដកហូតឧបករណ៍របស់សត្រូវបាននិយាយថា វាមិនគួរសមទេដែលបាវអង្ករចំនួនទម្ងន់មួយគីឡូក្រាមជាច្រើន ត្រូវបានកែច្នៃឡើងវិញ សម្រាប់ប្រើប្រាស់សម្រាប់ក្រុមភេរវករ ដោយបានប្រើប្រាស់ជាលើកដំបូងដោយស្របច្បាប់ក្នុងការនាំយកស្បៀងអាហារចូល៕
