សម្តេចធិបតីអស់សំណើចចំពោះអ្នកខ្លះអង្គុយតែក្នុងបន្ទប់ និងអានសៀវភៅសោះ មកតាំងខ្លួនឯងជាអ្នកជំនាញ

2023/11/21 05:18:35 pm        227

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងបែបលក្ខណៈផ្លែផ្កាដល់មនុស្សមួយក្តាប់តូចថា ដេកនៅតែក្នុងបន្ទប់ និងអានសៀវភៅសោះមកតាំងខ្លួនឯងជាអ្នកជំនាញ ហើយបានរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ថា ក្នុងរយៈពេលបីខែមកនេះពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ ខណៈរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ប្រជាជន និងប្រទេសជាតិក៏ពួកទាំងនោះនិយាយថាមិនល្អដែរ។ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចពិតជាគួរឲ្យអស់សំណើចចំពោះអ្នក អង្គុយចាំរិះគន់មួយចំនួនតូច ដែលតែងតែតាំងខ្លួនឯងជាអ្នក Expert (អ្នកជំនាញ) ដោយធ្វើការរិះគន់ គ្រប់បែបយ៉ាងចំពោះការដឹកនាំរបស់សម្តេចក្នុងរយៈពេល៩០ថ្ងៃមកនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចមិនបាន​ខ្វល់ខ្វាយ​ចំពោះក្រុមទាំងនោះទេ សំខាន់រាជរដ្ឋាភិបាលខិតខំរួមគ្នាធ្វើយ៉ាងណាធ្វើអ្វីគ្រប់ ​យ៉ាងដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលឲ្យកាន់តែរីកចម្រើនល្អបន្ថែមទៀត។

យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​មានការជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ​ខណៈអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ កំពុងគិតគូរ ​នឹងត្រូវបង្ហាញចេញជាលទ្ធផលក្នុងរយៈពេលខាងមុខនេះ ហើយលទ្ធផលទាំងនោះ​គឺនឹងធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិទាំងមូលកាន់តែ​សប្បូរសប្បាយ​បន្ថែមទៀត៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm