កម្មករ​២០០​នាក់​នៅ​រោងចក្រ Y&W ស្ថិតនៅក្នុង​ខណ្ឌដង្កោ រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩

2021/06/11 09:46:36 pm        492

ភ្នំពេញ ៖ កម្មករ កម្ម​ការិនី​ចំនួន​២០០​បន្ថែមទៀត​ នៅក្នុង​រោងចក្រ​កាត់ដេរ វ៉ា​យ ដាប់​&​ប៊​ល​យូ ហ្កា​មេន (Y&W Garment) ​ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ក្នុងចំណោម​អ្នក​យក​សំណាក​សរុប​ចំនួន ៩៤០​នាក់ ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​ចំនួន​កម្មករ​ក្នុង​រោងចក្រ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឡើងដល់​ប្រមាណ​៣០០​នាក់​។

អាជ្ញា​ធរ​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា ការយក​សំណាក់​កម្មករ​រោងចក្រ Y&W ស្ថិតក្នុង​ខណ្ឌដង្កោ ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ ចាប់ពី​ថ្ងៃទី​៩ និង​ទី​១០ មិថុនា ក្នុងនោះ ​មាន​កម្មករ​ផ្តល់​សំណាក់​សរុប ប្រមាណ​២​ពាន់​នាក់​។​ ក្នុងចំណោម​អ្នក​ផ្តល់​សំណាក់ ​មានកម្ម​ករ​ជាង​៣០០​នាក់ បានធ្វើ​តេស្ត រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។

លោក ឆែម សំអឿន អ្នក​សម្របសម្រួល​នៃ​ក្រុមគ្រូពេទ្យ​ធីតា ​បាន​បញ្ជាក់ថា ​ការយក​សំណាក​របស់​កម្មករ​រោងចក្រ​នេះ​ គឺ​ធ្វើ​ទៅលើ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល លោក​ ឲ្យ​ដឹង​ទៀតថា​ ការងារ​នេះដែរ ​ទោះបីជា​ត្រូវ​បាន​បញ្ចប់​ត្រឹម​ថ្ងៃទី​១០ ​ខែមិថុនា​នេះ​យ៉ាង​ណាក្តី​ទៅលើ​កម្មករ​រោងចក្រ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​នឹង​ទាក់ទង​ជាមួយ​អនុគណៈកម្មការ ដែល​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បន្ត​រុករក​បន្ថែមទៀត​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​និង​រក​ឃើញ​វិជ្ជមាន​ថ្ងៃនេះ​បន្តបន្ទាប់​ទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។

បច្ចុប្បន្ននេះ រោងចក្រ​កាត់ដេរ Y&W ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ​ដោយ​ត្រូវ​រងចាំ​ការត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​របស់​អាជ្ញាធរ​មូលដ្ឋាន ​និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុង​រោងចក្រ មុននឹង​សម្រេច​អនុញ្ញាត​ឲ្យ​ដំណើរការ​ធម្មតា​វិញ​បាន​៕

​អត្ថបទ ៖ ឈិ​ត​បូរ៉ា​វី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm