
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងបន្តជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករ និយោជិតចំនួនពីរជុំទៀត នៅក្នុងអាណត្តិទី៧នេះ ខណៈជុំទី១លើកទី១០ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះគឺជាជំនួបចុងក្រោយ ក្នុងការជួបជាមួយបងប្អូនកម្មករ-កម្មការិនី ។
សម្តេចធិបតី បានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកាស្អែកនេះ គឺមានរយៈពេល ៩០ហើយក្រោយសម្តេចកាន់តំណែងជានាយករដ្ឋមន្រ្តី ហើយក្នុងរយៈពេលបីខែនេះ គឺសម្តេចបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ និយោជិតតាមបណ្តារោងចក្រសហគ្រាសនានាចំនួន១០លើក ដែលមានបងប្អូនកម្មករជិត២០ម៉ឺននាក់តាមរយៈការរៀបចំ របស់ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ។
ការថ្លែងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕អត្ថបទបាន ចក់