តុលាការឧទ្ធរណ៍សហព័ន្ធ បានរិះគន់យ៉ាងខ្លាំងដល់ក្រុមការពារសិទ្ធិបោះឆ្នោត ដែលព្យាយាមរុញច្រានប្រឆាំងនូវអ្វីដែលពួកគេចាត់ទុកថាជា ច្បាប់បោះឆ្នោតរើសអើង និងជាការបង្ហាញភាពអយុត្តិធម៌។

តុលាការឧទ្ធរណ៍សហព័ន្ធប្រចាំតំបន់ទី៨ បានចេញសេចក្តីសម្រេចថា ក្រោមច្បាប់សិទ្ធិបោះឆ្នោត ជាច្បាប់សិទ្ធិជនស៊ីវិលដ៏សំខាន់ កំពុងរារាំងការរើសអើងជាតិសាសន៍ក្នុងការបោះឆ្នោត ដែលមានតែរដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះ អាចប្តឹងដើម្បីជំទាស់ទៅនឹងដំណើរការច្បាប់បោះឆ្នោត និងការបែងចែកតំបន់ឡើងវិញ។
ប៉ុន្តែភាគច្រើននៃសំណុំរឿងច្បាប់ស្តីពីសិទ្ធិបោះឆ្នោត ត្រូវបានប្តឹងដោយភាគីឯកជន ដែលតុលាការកំពូលបានទទួលស្គាល់នៅក្នុងសេចក្តីសម្រេចមុនៗ។

ជាឧទាហរណ៍ កាលពីដើមឆ្នាំនេះ ក្រុមចៅក្រមតុលាការ បានលុបចោលផែនទីសង្កាត់ Alabama ដែលបានស្នើឡើង បន្ទាប់ពីមានបណ្តឹង ដែលធ្វើឡើងដោយក្រុមចម្រុះនៃក្រុមសិទ្ធិមនុស្សការពារជនស៊ីវិល។ សេចក្តីសម្រេច កាលពីថ្ងៃច័ន្ទ បានគាំទ្រសេចក្តីសម្រេចឆ្នាំ ២០២២ ពីចៅក្រមសហព័ន្ធរដ្ឋ Arkansas ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump ដែលថាមានតែអគ្គមេធាវីសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានអំណាចក្នុងការដាក់ពាក្យបណ្តឹង។
សេចក្តីសម្រេច ដែលទំនងជានឹងត្រូវប្តឹងឧទ្ធរណ៍ អាចបង្កើតការប្រជែងសិទ្ធិបោះឆ្នោតលើកក្រោយនៅតុលាការកំពូលអាមេរិក។