ការប្រយុទ្ធគ្នារវាងជនជាតិភាគតិច បានសម្លាប់មនុស្ស៣២នាក់ ក្នុងតំបន់ជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង

2023/11/21 06:50:27 pm        83

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា ការវាយប្រហារដោយក្រុមគូប្រជែងនៃក្រុមជនជាតិភាគតិច ឌីនកា (Dinka) នៅក្នុងតំបន់ដែលទាមទារដោយប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់ កាលពីចុងសប្តាហ៍។

អំពើហឹង្សាដ៏បង្ហូរឈាមគឺជារឿងធម្មតានៅក្នុងតំបន់សម្បូរប្រេង អាបយៃ (Abyei) ជាទីដែលក្រុម ធ្វីក ឌីនកា (Twic Dinka) មកពីរដ្ឋ វ៉ារ៉ាប (Warrap) ប្រទេសជិតខាងរបស់ស៊ូដង់ខាងត្បូង ត្រូវបានជាប់គាំងនៅក្នុងជម្លោះជាមួយក្រុម ងុក ឌីនកា (Ngok Dinka) មកពីតំបន់ អាបយៃ ជុំវិញទីតាំងនៃព្រំដែនរដ្ឋបាល។

កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមប្រដាប់អាវុធ ធ្វីក ឌីនកា គាំទ្រដោយកងជីវពលក្នុងស្រុក បានវាយប្រហារភូមិ ងុក ឌីនកា ជាច្រើននៅភាគឦសាននៃទីក្រុង អាហ្គុក (Agok) នេះបើតាមលោក បុលីស គូច (Bulis Koch) រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់តំបន់រដ្ឋបាល អាបយៃ បានប្រាប់សារព័ត៌មានរ៉យទ័រ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ អាបយៃ (UNISFA) បានថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា ខ្លួនបានពង្រឹងសន្តិសុខនៅក្នុងតំបន់ ដោយបង្កើនការល្បាត និងការចូលរួមពីថ្នាក់ដឹកនាំនយោបាយ អាបយៃ និងបណ្ដាមេដឹកនាំប្រពៃណី ដើម្បីកាត់បន្ថយភាពតានតឹង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm