របាយការណ៍ UN៖ ភពផែនដីបន្តកើនឡើងកម្តៅដល់២,៩ អង្សាសេ ក្រោមការសន្យាបច្ចុប្បន្ន

2023/11/21 06:57:16 pm        137

អង្គការសហប្រជាជាតិបានព្រមានថា អាកាសធាតុភពផែនដី អាចឡើងកម្តៅរហូតដល់ ២,៩ អង្សាសេនៅចុងសតវត្សនេះ ទោះបីជាប្រទេសនានាសម្រេចបានគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ ក៏ដោយ។

កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានចេញផ្សាយរបាយការណ៍គម្លាតការបំភាយឧស្ម័នឆ្នាំ ២០២៣។ របាយការណ៍នេះ និយាយថាការបំភាយឧស្ម័នផ្ទះកញ្ចក់សកលបានកើនឡើង ១,២ ភាគរយក្នុងឆ្នាំ ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបានឈានដល់កំណត់ត្រា ៥៧,4 ពាន់លានតោន។

របាយការណ៍និយាយថា ការអនុវត្តន៍ពេញលេញការសន្យានៃការបំភាយឧស្ម័ននាពេលបច្ចុប្បន្ន នឹងនៅតែធ្វើឱ្យពិភពលោកនៅបន្តសម្រាប់ការកំណត់ការកើនឡើងសីតុណ្ហភាពក្នុងសតវត្សរ៍នេះ ឱ្យនៅចន្លោះពី ២,៥ ទៅ ២,៩ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ ដើម្បីកំណត់ការឡើងកម្តៅភពផែនដីឱ្យនៅតិចជាង ១,៥ អង្សា ការបំភាយឧស្ម័នផ្ទះកញ្ចក់សកលត្រូវតែកាត់បន្ថយនៅត្រឹម៤២ភាគរយនៅឆ្នាំ ២០៣០។

របាយការណ៍បាននិយាយថា គិតត្រឹមពីពេលតាក់តែងមក មានរយៈពេល ៨៦ ថ្ងៃ នៅឆ្នាំនេះ នៅពេលដែលសីតុណ្ហភាពកើនឡើងលើស ១,៥ អង្សា លើកម្រិតមុនឧស្សាហកម្ម។ របាយការណ៍និយាយថា ក្នុងខែកញ្ញា ឆ្នាំនេះ គឺជាខែក្តៅបំផុតមិនធ្លាប់មានពីមុនមក ដោយមានសីតុណ្ហភាពសកលជាមធ្យម កើនឡើង ១,៨ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ របាយការណ៍នេះ បានអំពាវនាវឱ្យប្រទេសទាំងអស់ ពន្លឿនការបំប្លែងកាបូនឲ្យនៅទាប និងសេដ្ឋកិច្ចដ៏ទូលំទូលាយជាបន្ទាន់។ សន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ COP28 ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែនេះ នឹងក្លាយជា ឱកាសទាន់ពេលវេលា ដើម្បីអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិក្នុងការកំណត់គោលដៅដែលមានមហិច្ឆតាបន្ថែមទៀត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm