កាលពីថ្ងៃចន្ទ ក្រុមអ្នកសង្គ្រោះ បានប្រើបំពង់ទំហំ៦អ៊ីញ តាមគំនរកម្ទេចថ្ម ផ្លូវក្រោមដីស៊ីលយ៉ារ៉ា ( Silkyar) ដែលបានបាក់រលំដែលនឹងជួយផ្គត់ផ្គង់អាហារកាន់តែច្រើនដល់ពួកគេ។
ការតភ្ជាប់ការប្រាស្រ័យទាក់ទងលើកដំបូងរបស់ក្រុមកម្មរ ដែលបានជាប់ក្នុងផ្លូវក្រោមដីបាក់រលំនៅក្នុងទីប្រជុំជន អ៊ុតាកាស៊ី (Uttarkashi) ក្នុងរដ្ឋ អ៊ុតារៈខណ្ឌ(Uttarakhand)បានកើតឡើងនៅព្រឹកថ្ងៃអង្គារនេះ ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមអ្នកសង្គ្រោះ បានដាក់បំពង់ថ្មីដើម្បីបញ្ជូនអាហារចំអិនរួចដល់កម្មករទាំង៤១នាក់ ដែលបានជាប់ជាង១សប្ដាហ៍នៅក្នុងផ្លូវក្រោមដីបាក់រលំក្នុងតំបន់ភ្នំហិម៉ាល័យរបស់ឥណ្ឌា និងបាននិយាយថា វិធានការត្រៀមទាំងឡាយកំពុងដំណើរការចាប់ផ្ដើមខួងដើម្បីជួយនាំពួកគេចេញប្រកបដោយសុវត្ថិភាព។

ក្រុមអាជ្ញាធរបាននិយាយថា ក្រុមកម្មករជាបុរសទាំងនោះ ត្រូវបានជាប់ក្នុងផ្លូវហាយវ៉េ នេះជាប់តាំងពី ព្រឹកថ្ងៃទី១២ខែវិច្ឆិកាមក ហើយពួកគេមានសុវត្ថិភាពទេ ខណៈការបញ្ជូនឲ្យពួកគេនូវអំពូលភ្លើង អ៊ុកស៊ីសែន អាហារគ្រៀម ទឹក និងថ្នាំពេទ្យ ត្រូវបានធ្វើរួចហើយតាមបំពង់តូចជាងនេះ។
សញ្ញានៃការទំនាក់ទំនងគ្នា ត្រូវថតបាន ដោយការប្រើកាម៉េរ៉ាឆ្លុះមួយ ដែលបានបញ្ជូនតាមបំពង់ទំហំ៦អ៊ីញ ។ នៅក្នុងវីដេអូ នោះ គេបានឃើញកម្មករពាក់អាវលឿង និងមួកស កំពុងទទួលបានអាហារ តាមបំពង់នោះនិងនិយាយជាមួយគ្នា ។សញ្ញាល្អនេះ បានក្លាយជាក្ដីរំពឹងដ៏រីករាយសម្រាប់ក្រុមគ្រួសាររបស់កម្មករទាំងនោះ៕