ដោយសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស បន្តចូលដល់សប្តាហ៍ទី៧របស់ខ្លួនហើយនោះ ក្រសួងការបរទេសកាលពីថ្ងៃចន្ទ ត្រូវបានសង្កត់ធ្ងន់ទៅលើរបៀបដែលរដ្ឋបាលលោកបៃដិន ស្រមៃមើលដល់ការបញ្ចប់ជម្លោះ និងអ្វីដែលនឹងកើតឡើងបន្ទាប់យ៉ាងពិតប្រាកដ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ត្រូវតែនៅ មុខគេ និងកណ្តាលនៃដំណើរការធ្វើសេចក្តីសម្រេចណាមួយ ដោយគោលដៅចុងក្រោយ គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។

លោក Miller បាននិយាយថា៖«យើងចង់ឃើញការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលបង្រួបបង្រួមតំបន់វេសបែង និងបង្រួបបង្រួមតំបន់ហ្កាហ្សា ដូច្នេះប្រជាជនប៉ាឡេស្ទីន អាចកំណត់អនាគតរបស់ពួកគេ»។ «ហើយនោះ គឺជាគោលនយោបាយដែលយើងគាំទ្រ។ វាជាគោលនយោបាយដែលយើងនឹងព្យាយាមសម្រេចឲ្យបាន»។
លោក Miller បានបន្ថែមថា ការសម្រេចចិត្តបែបនេះ គួរតែត្រូវបានដាក់ទៅលើប្រជាជនប៉ាឡេស្ទីន មិនមែនទៅលើទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ។