អឺរ៉ុប៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា សហភាពអឺរ៉ុបនៅតែប្ដេជ្ញាចំពោះអង្គការសហប្រជាជាតិ និងចំពោះសេចក្ដីសម្រេចជាច្រើនដែលផ្អែកលើពហុភាគីនិយម។

លោក Josep Borrell និយាយថា ចំណុចសំខាន់នៃយុទ្ធសាស្ត្ររបស់យើងគឺត្រូវការពារ កែទម្រង់ និងកសាងពហុភាគីនិយម ដែលវាសមស្របទៅនឹងគោលបំណង។ និយាយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ លោក Borrel បានបញ្ជាក់ជាថ្មីចំពោះការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់ការបែងចែកវ៉ាក់សាំងនៅទូទាំងពិភពលោក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតមេរោគកូរ៉ូណា។
លោក Borrell បានសន្យានូវកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបាននិយាយថា សហភាពអឺរ៉ុបនឹងធ្វើការជាមួយស្ថាប័នពិភពលោកមួយនេះ ដើម្បីធ្វើឲ្យប្រសើរនូវសន្តិភាព និងសន្តិសុខ ព្រមទាំងដោះស្រាយបច្ចេកវិទ្យាដែលលេញចេញមកថ្មីៗ៕
អត្ថបទ៖ ប៊ុនថន