មានប្រសាសន៍ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់មកពីរោ ងចក្រ សហគ្រាសនានា ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ជូន ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការ ងារនៅក្រៅប្រទេស។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា គម្រោងដែលរាជរដ្ឋាភិបាលបានរៀបចំឱ្យមានការបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈពិតប្រាកដជូនប្រជាពលរដ្ឋ គឺដើម្បីជីវភាពពលរដ្ឋកាន់តែប្រសើរ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នាពេលឆាប់ៗខាងមុខ។
ដើម្បីសម្រេចបានគោលដៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរួមគ្នាបន្ត រក្សាថែនូវសមិទ្ធផលវិជ្ជមានទាំងអស់របស់អ្នកជំនាន់មុន, បន្តថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រ បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។
តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំ ណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ឆាប់ៗខាងមុខ នេះ៕ដោយ៖ គង់ ឌិន