បាល់ទាត់៖ កីឡដ្ឋាន Wembley របស់អង់គ្លេសនឹងបើកឲ្យអ្នកគាំទ្រ ចូលទស្សនាដល់ពាក់កណ្ដាលនៃចំនួនកៅអីសរុបនៅវគ្គចាញ់ធ្លាក់ នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro ២០២០ ខាងមុខ បន្ទាប់ពីគម្រោងនេះកំពុងស្ថិតក្នុងការពិភាក្សា រវាងសមាគមបាល់ទាត់ FA និងរដ្ឋាភិបាលអង់គ្លេស។

មានន័យថា អ្នកគាំទ្រ ៤ម៉ឺននាក់នឹងអាចចូលទស្សនានៅកីឡដ្ឋាន Wembley ប្រសិនបើផែនការរបស់ FA និងរដ្ឋាភិបាលអង់គ្លេសត្រូវបាន UEFA យល់ព្រម។ Wembley ក៏មានទទួលការប្រកួតនៅក្នុងវគ្គចែកពូលដែរ តែអាចទទួលអ្នកគាំទ្របានត្រឹម ២ម៉ឺននាក់ប៉ុណ្ណោះ។ អង់គ្លេសនឹងបើកកីឡដ្ឋាន Wembley ទទួលភ្ញៀវក្រូអាស៊ីនៅក្នុងពូល D មុនបន្តជួបជាមួយស្កុតឡេន និងឆេកសុទ្ធតែលេងនៅ Wembley ទាំងអស់។ Wembley នឹងបន្តទទួលការប្រកួតនៅវគ្គ ១៦ក្រុមចុងក្រោយ ២ប្រកួត, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ប្រកួត និងវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ