EU និង FAO សហការជាមួយរដ្ឋបាលជលផលកម្ពុជា លើការប្តេជ្ញាចិត្តអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់

2023/11/21 08:36:46 pm        266

កោះកុង៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយរដ្ឋបាលជលផលបានរៀបចំវគ្គបណ្តុះបណ្តាល​គ្រូបង្គោលអំពីគោលការណ៍សំខាន់ៗ​នៃកិច្ចព្រមព្រៀងវិធានការរដ្ឋម្ចាស់កំពង់ផែ(PSMA) ដែលជួយពង្រឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU ) ក្នុងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ជួយពង្រឹងសមត្ថភាពដល់មន្ត្រីជលផលលើផ្នែកអនុវត្តនីតិវិធី​ប្រតិបត្តិស្តង់ដារ ការរាយការណ៍ និងការធ្វើអធិការកិច្ច (SOP for PSM) សម្រាប់នាវានេសាទបរទេសដែលមានបំណងសុំចូលចត និងឡើងផលនេសាទនៅកំពង់ផែកម្ពុជា។

ការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះ នឹងគាំទ្រដល់មន្ត្រីរដ្ឋបាលជលផល (FiA) រួមទាំង​ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFF) ក្នុងការទប់ស្កាត់ និងលុបបំបាត់ការនេសាទ IUU នៅទូទាំងខេត្តតំបន់ឆ្នេរ។

អ្នកស្រីបណ្ឌិត ជិន លក្ខណា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម បានមាន​ប្រសាសន៍ថា “PSMA គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលចងភ្ជាប់ជាលើកដំបូងដើម្បីកំណត់​គោលដៅ ​ជាពិសេសទៅលើការនេសាទ IUU ដោយរារាំងនាវានេសាទដែលចូលរួមក្នុងការនេសាទ IUU ពីការប្រើប្រាស់កំពង់ផែ PSMA និងការឡើងផលនេសាទរបស់ពួកគេ។ យើងកាត់បន្ថយការលើក​ទឹកចិត្តដល់​នាវានេសាទខុសច្បាប់ទាំងនោះពីការចូលរួម​ក្នុងសកម្មភាព​ល្មើសនេសាទនានា ខណៈដែលកិច្ចព្រមព្រៀងនេះក៏រារាំងពីការឡើងផលនេសាទ​ដែលបានមក​ពីការ​នេសាទIUU មិនឱ្យចូលមកកាន់ទីផ្សារជាតិ និងទៅទីផ្សារអន្តរជាតិ»។

លោកស្រីបណ្ឌិតបានបន្ថែមថា “កម្ពុជាត្រូវបានវាយតម្លៃថាមិនទាន់អនុលោមតាមច្បាប់ជលផល​អន្តរជាតិ និងបទប្បញ្ញត្តិ IUU របស់សហភាពអឺរ៉ុប ដោយសំដៅទៅលើ​ប្រព័ន្ធ​ផ្តល់​កាត​របស់​សហភាពអឺរ៉ុប ដល់ប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប។ ប្រទេសដែលទទួល​បានកាតក្រហម គឺមិនអាចនាំផលនេសាទសមុទ្រចូលសហភាពអឺរ៉ុបបានឡើយ ដោយសារមិនទាន់មានវិធានការគ្រប់គ្រាន់ដើម្បីរារាំងការនេសាទIUU។”

អ្នកស្រីបណ្ឌិតក៏បានរម្លឹកផងដែរថា “ការអនុវត្ត PSMA ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការគ្រប់គ្រង អភិរក្ស និងការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រទៀតផង។ កម្ពុជាបានក្លាយជាភាគីនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទ IUU នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។”

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “រដ្ឋបាលជលផលដែលជាសេនាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើសកំពង់ផែនេសាទអ្នកឧកញ៉ា លី យ៉ុងផាត់ក្នុងខេត្តកោះកុង ជាកំពង់ផែទីមួយអនុវត្តវិធានការណ៍រដ្ឋម្ចាស់កំពង់ផែសម្រាប់នាវានេសាទបរទេស ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ក៏ដូចជាការណែនាំជាសកល និងក្នុងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទ IUU ។ យើងកំពុងដំណើរការធ្វើឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យកម្ពុជាត្រូវបានដកកាតក្រហម IUU ចេញដោយតម្រូវឱ្យយើងអនុវត្តតាមបទដ្ឋាននេសាទអន្តរជាតិ ដើម្បីឱ្យប្រទេសកម្ពុជាយើងអាចនាំផលនេសាទចូលទីផ្សារអន្តរជាតិ» ។

អ្នកជំនាញជលផលមកពីអង្គការ FAO លោក Marcel Kroese បានមានប្រសាសន៍ថា “បទប្បញ្ញត្តិរបស់ PSMA អនុវត្តចំពោះនាវានេសាទមិនមែនរបស់កម្ពុជា ដែលចង់ចូលចតនៅកំពង់ផែកម្ពុជា ដើម្បីដឹកជញ្ជូន ឬផ្ទេរផលនេសាទពីនាវានេសាទមួយទៅនាវានេសាទមួយទៀត។ ដើម្បីអនុវត្ត PSMA វាមានសារៈសំខាន់ណាស់ក្នុងការកសាងសមត្ថភាពមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងការត្រួតពិនិត្យ និង

តាមដាន ដូច្នេះកម្ពុជាអាចអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ PSMA អន្តរជាតិ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីកាត់បន្ថយការនេសាទ IUU។”

លោក ឡេង សំអាត ទីប្រឹក្សាបច្ចេកទេសផ្នែកជលផលសមុទ្រ និងអភិរក្សនៃអង្គការ FAO បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ដឹងបន្ថែមអំពីនីតិវិធីប្រតិបត្តិស្តង់ដារ និងអធិការកិច្ចនាវានេសាទ សម្រាប់ការអនុវត្ត PSMA ដើម្បីកម្ពុជាអាចដកកាតក្រហមពីការនេសាទ IUU។”

វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីប្រតិបត្តិស្តង់ដារអនុវត្ត PSMA កំពុងប្រព្រឹត្តទៅនៅខេត្តកោះកុង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានតំណាងអញ្ជើញចូលរួមសរុបចំនួនប្រមាន២០នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm