​លោកហ្សេឡិនស្គី បដិសេធគំនិតនៃការចរចាជាមួយរុស្ស៊ី ទោះបីមានស្ថានការណ៍លំបាក នៅសមរភូមិក៏ដោយ

2023/11/21 11:36:44 pm        37

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេលេនស្គី បានច្រានចោលទាំងស្រុងនូវគំនិតនៃការចាប់ផ្តើម  ការចរចាសន្តិភាពជាមួយរុស្ស៊ី បើទោះបីជាមានស្ថានភាពលំបាករបស់កងទ័ពអ៊ុយក្រែន នៅក្នុងខ្សែត្រៀមប្រយុទ្ធក៏ដោយ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានThe Sunថា «តើវាពិបាកនៅសមរភូមិទេ? បាទ។ ប៉ុន្តែការរាប់អានគ្នា ឬចូលតុការទូតជាមួយប្រទេសរុស្ស៊ីឥឡូវនេះ? ទេ!»។ 

តាមគំនិតរបស់លោក ប្រទេសរុស្ស៊ី មិនបានត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ឈប់ការប្រយុទ្ធនោះទេ «ដូច្នេះ យើងមិននិយាយអំពីសន្តិភាពក្នុងតម្លៃណាមួយឡើយ»។

នៅថ្ងៃទី៤ ខែវិច្ឆិកា ទូរទស្សន៍NBC ដែលដកស្រង់សម្តីមន្ត្រីអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចាប់ផ្តើមពិភាក្សាជាមួយអ៊ុយក្រែនអំពីកិច្ចចរចាសន្តិភាព ដែលអាចកើតមានជាមួយរុស្ស៊ី និងអ្វីដែលទីក្រុងគីវ ប្រហែលជាត្រូវបោះបង់ចោលសម្រាប់ការសម្របសម្រួលមួយ។

ទូរទស្សន៍នេះ បានឲ្យដឹងទៀតថា មន្ត្រីទាំងនោះ កំពុង «និយាយយ៉ាងស្ងៀមស្ងាត់ជាមួយរដ្ឋាភិបាលអ៊ុយក្រែនអំពីអ្វីលទ្ធភាពការចរចាសន្តិភាពជាមួយរុស្ស៊ី អាចឈានដល់»។

ទូរទស្សន៍NBC បានបញ្ជាក់ថា៖«ការសន្ទនា បានរួមបញ្ចូលការគ្រោងទុកយ៉ាងទូលំទូលាយអំពីអ្វីដែលអ៊ុយក្រែន អាចនឹងត្រូវបោះបង់ចោល ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ»។ កិច្ចពិភាក្សាមួយចំនួន បានធ្វើឡើង នៅក្នុងខែតុលា។

លោក ហ្សេឡិនស្គី បានច្រានចោលរបាយការណ៍ទាំងនេះ ក្នុងអំឡុងសន្និសីទកាសែតរួមមួយជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលនៅក្នុងដំណើរទស្សនកិច្ច នៅទីក្រុងគីវ ដោយអះអាងថា គ្មានមេដឹកនាំសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបណាម្នាក់ ដាក់សម្ពាធលើអ៊ុយក្រែនឲ្យអង្គុយនៅតុចរចាជាមួយប្រទេសរុស្ស៊ីនោះទេ។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm