
ក្រុមមន្ត្រីយោធាបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានចូលរួមប្រតិបត្តិការទប់ស្កាត់ការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ជុំវិញទីក្រុង Bakhmut ភាគខាងកើត ដែលរងការបំផ្លិចបំផ្លាញ។
ក្រុមមន្ត្រីបាននិយាយថា កងទ័ពអ៊ុយក្រែនក៏ទទួលបានភាពជោគជ័យខ្លះដែរ បន្ទាប់ពីឆ្លងកាត់ទៅច្រាំងខាងកើតនៃទន្លេ Dnipro ក្នុងតំបន់ Kherson ភាគខាងត្បូង។
រុស្ស៊ីបានផ្តោតសំខាន់លើតំបន់ភាគខាងកើតរបស់អ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងចល័តលើទីក្រុង គីវ នៅប៉ុន្មានថ្ងៃមុននោះ បន្ទាប់ពីការវាយលុកទ្រង់ទ្រាយធំ ខែកុម្ភៈឆ្នាំ ២០២២ ហើយការវិវត្តន៍របស់ពួកគេមានភាពយឺតយ៉ាវ។
កងកម្លាំងអ៊ុយក្រែន បានបង្កើនការវាយលុកនិងទទួលបានជ័យជំនះច្រើនក្នុងរយៈពេលប្រាំខែនៅភាគខាងកើត និងខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានវាយបកវិញនូវការវាយប្រហាររបស់អ៊ុយក្រែនជាង ៣០ដង នៅក្នុង និងជុំវិញទីក្រុង Bakhmut ក្នុងសប្តាហ៍មុន។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា មានការវាយប្រហារច្រើនជាង ២៤ ដងនៅជិតទីក្រុង Kupiansk ភាគឦសាននៃប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍៕