ពលរដ្ឋអាមេរិក ៦នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា

2023/11/22 01:03:45 am        55

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា មាននូវពលរដ្ឋអាមេរិក ដែលជាអ្នករស់នៅអចិន្រ្តៃយ៍ស្របច្បាប់ និងសមាជិកគ្រួសារតិចជាង ១.២០០នាក់ នៅក្នុងតំបន់ហ្គាហ្សា ហើយពលរដ្ឋអាមេរិកយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសល់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ។

លោក Matthew Miller គឺជាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពលរដ្ឋអាមេរិក ប្រហែល ៨០០នាក់ ដែលជាអ្នករស់នៅអចិន្រ្តៃហ៍ស្របច្បាប់ និងសមាជិកគ្រួសារ បានចាកចេញពីតំបន់ហ្គាហ្សា តាមច្រកព្រំដែន Rafahចូលទៅកាន់ប្រទេសអេហ្ស៊ីប ហើយនៅសស់ពលរដ្ឋអាមេរិកតិចជាង ១.២០០នាក់ទៀត ។

លោកថា ពលរដ្ឋអាមេរិក ៦នាក់ បានស្លាប់ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាស់ បើធៀបនឹងទាហានអ៊ីស្រាអែលមានចំនួន ៥នាក់ ៤នាក់ស្លាប់នៅក្នុងតំបន់ហ្គាហ្សា និងម្នាក់ស្លាប់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ហើយនិងមន្រ្តីព្រំដែននគរបាលជាតិម្នាក់ ។

ខណៈពេលនោះដែរ លោក Millerបានចាត់ទុកការរឹបអូសនាវាដឹកទំនិញនៅសមុទ្រក្រហមដោយក្រុមចលនាហ៊ូធីរបស់យេម៉ែនគាំទ្រដោយអ៊ីរ៉ង់ ថាបានបំពានលើច្បាប់អន្តរជាតិ ហើយនិងទាមទារឲ្យដោះលែងនាវា និងក្រុមនាវិកជាបន្ទាន់ ។

 លោកនិយាយថា ការរឹបអូសនាវាដឹកទំនិញ Galaxy Leader នៅក្នុងសមុទ្រក្រហមរបស់ក្រុមឧទ្ទាមហ៊ូធី បានបំពានទាំងស្រុងលើច្បាប់អន្តរជាតិ ហើយពួកយើងនឹងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ពួកយើង ហើយនិងដៃគូអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការដ៏សមរម្យណាមួយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm