
ក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិន ជប៉ុន និងកូរ៉េខាងត្បូង នៅតែរក្សាទំនាក់ទំនងលើជំនួបត្រីភាគីដ៏មានសក្តានុពលដដែល ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា ចិនគិតថា កិច្ចសហប្រតិបត្តិការត្រីភាគីគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំង ៣ ។
អ្នកស្រី Maoនិយាយបន្តទៀតថា ចិនមានជំនឿថា កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង អំណោផលដល់ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។ ភាគីទាំង ៣ នៅតែរក្សាទំនាក់ទំនងលើបញ្ហាពាក់ព័ន្ធនឹងជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសមួយនេះ ។
សូមបញ្ជាក់ថា ប្រទេសទាំង ៣បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលរាល់ឆ្នាំ ដោយចាប់ផ្តើមកាលពីឆ្នាំ ២០០៨ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែបណ្តើមគំនិតមួយនេះ បានរងផលប៉ះពាល់ដោយសារជម្លោះទ្វេភាគី និងការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។ កិច្ចប្រជុំកំពូលចុងក្រោយ ត្រូវបានរៀបចំឡើកាលពីឆ្នាំ ២០១៩ ៕