
យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងបីនាក់ទៀត បានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយនៅឯហាងWalmart ក្នុងក្រុង Beavercreek (ប៊ីវើរក្រិក) រដ្ឋអូហៃយ៉ូ ដែលទូរទស្សន៍ WHIOបានរាយការណ៍ដោយយោងតាមអ្នករាយការណ៍របស់ខ្លួននៅកន្លែងកើតហេតុ ខណៈដែលសាក្សីជាច្រើនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បុរសម្នាក់បានបើកការបាញ់ប្រហាជាមួយនឹងកាំភ្លើងវែង១ដើម។
អ្នកនាំពាក្យមន្ទីរពេទ្យ បាននិយាយថា អ្នករបួស ត្រូវបានព្យាបាលនៅឯមណ្ឌលថែរក្សាសុខភាពដែលនៅជិតនោះ ។
សមត្ថកិច្ចក្រុងប៊ីវើក្រិក បាននិយាយថាពួកគេបានឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ដោយនិយាយថា មិនមានការគំរាមកំហែងតទៅទៀតទេ នៅទីសាធារណៈ។
ក្រុងប៊ីវើក្រិកគឺជាក្រុងមួយដែលមានប្រជាជនរស់នៅប្រមាណជា ៤៦.០០០នាក់ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភាគខាងកើតក្រុងដេតុន៕