អ៊ីស្រាអែលបង្ហាញប្រតិបត្តិការ នៅតំបន់ហ្កាហ្សា ស្របពេលមានរបាយការណ៍អំពីការចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2023/11/22 06:55:48 am        175

កងទ័ពអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) បានចេញផ្សាយរូបភាពវីដេអូ ដែលបង្ហាញពីកងកម្លាំងរុលទៅមុខបន្ថែមទៀត ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយក្នុងនោះរួមទាំងអ្វី ដែលកងទ័ពបាននិយាយថា ជាមីស៊ីលប្រឆាំងរថក្រោះ ដែលត្រូវបានរកឃើញនៅក្រោមគ្រែទារក ក្នុងផ្ទះរបស់ជនជាតិប៉ាឡេស្ទីន ក្នុងដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីទីតាំងនៃវីដេអូនោះដោយភាគច្រើន ឬកាលបរិច្ឆេទ ដែលវីដេអូទាំងអស់ ត្រូវបានថតនោះទេ។ ក្នុងខណៈពេលដែលរថក្រោះ និងកងទាហានបន្តប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ នៅតំបន់ឆ្នេរ ប្រមុខក្រុមហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលហើយ បើទោះបីជាការវាយប្រហារដ៏រន្ធាន់លើតំបន់ហ្កាហ្សា នៅតែបន្តមាន ហើយគ្រាប់រ៉ុក្កែត ត្រូវបានបាញ់ចូលដែនដីអ៊ីស្រាអែលក៏ដោយ។

សូមបញ្ជាក់ថា ក្រុមហាម៉ាសបានចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ អំឡុងការវាយលុកយ៉ាងកំរោល កាលពីថ្ងៃទី៧ ខែតុលា ក្នុងដែនដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ការវាយឆ្មក់នោះដែលជាថ្ងៃសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់អ៊ីស្រាអែល បានជំរុញឲ្យអ៊ីស្រាអែលវាយលុកតំបន់ហ្គាហ្សា ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធ ដែលបានគ្រប់គ្រងទីនោះ តាំងពីឆ្នាំ២០០៧ មក។ 

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីន ១៣.៣០០នាក់ ត្រូវបានគេបញ្ជាក់ថា ត្រូវបានសម្លាប់ ក្នុងនោះមានកុមារយ៉ាងហោចណាស់ ៥.៦០០នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm