សម្តេច​តេ​ជោ​ អំពាវនាវ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បន្ត​ចូលរួម​កែ​ទម្រង់​វិស័យ​បណ្ដុះបណ្ដាល បច្ចេកទេស​វិជ្ជាជីវៈ​

2021/06/12 12:09:53 am        482

​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ បន្តចូលរួម​អនុវត្ត​នូវ​គោល​នយោបាយ​អាទិភាព និង​កែទម្រង់វិស័យអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​នៅក្នុងឱកាស នៃការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤​ ដែលត្រូវ នឹងថ្ងៃទី១៥ ខែមិថុនា ខាងមុខ តាមរយៈ សារលិខិត ដែល​មាន ៤​ទំព័រ សម្តេច​បានអំពាវនាវដល់​គ្រប់​តួអង្គ​ទាំងអស់៖​

១- បន្ត​ការគាំទ្រក្នុងការអនុវត្ត គោល​នយោបាយជាតិ ស្តីពី​ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ​ឆ្នាំ «២០១៧-២០២៥» ក្នុង​ការអភិវឌ្ឍធនធានមនុស្ស ពោរពេញ​ដោយសមត្ថភាព ជំនាញ ដោយ​ក្នុង​ដំណាក់កាលនេះ គ្រប់​គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវ​បន្តរៀបចំកម្មវិធីបណ្តុះបណ្តាល ពី ចម្ងាយ ឬ តាមអន ឡាញ និងបត់បែនតាមស្ថានភាពជាក់ស្តែង។​

២- បន្តជំរុញលើកទឹកចិត្ត និងបង្កើនការ​ចុះឈ្មោះ ចូលរៀនជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ឱ្យ មានចំណេះដឹងជំនាញច្បាស់លាស់ ឥរិយាបថ​ការងារ និង​សីលធម៌ វិជ្ជាជីវៈល្អ ដូចដែលប្រធានបទ នៃទិវាជាតិនេះ បានលើកឡើង “TVET ធ្វើឱ្យ ជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ ”។​

៣- គ្រប់​ស្ថានីយ វិទ្យុទូរទស្សន៍ របស់រដ្ឋ និង​ឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ អំពី​វិស័យ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​បង្កើន ការ​យល់ដឹង នូវ​សារៈសំខាន់ នៃ​វិស័យនេះ ជូន​សាធារណជន។​

៤- ក្រសួង​ស្ថាប័នពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឱ្យ ជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ ” នេះឱ្យបានផុលផុសឱឡារិកអធិកអធម ទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយនានា។​

​សូមបញ្ជាក់ថា រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​រាជរដ្ឋាភិបាល​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​មាន​ជាង​២០​ម៉ឺន​នាក់​ហើយ​អោយទទួល​បានការ​បណ្តុះ​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​៕​អត្ថបទ៖ មុត 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm