
វីដេអូមួយដែលផ្សព្វផ្សាយដោយអាជ្ញាធរបានបង្ហាញពីការទាក់ទងមើលគ្នាឃើញលើកដំបូងជាមួយកម្មករដែលជាប់ខ្លួនជាងមួយសប្ដាហ៍ នៅក្នុងផ្លូវក្រោមដីដែលបាក់រលំក្នុងតំបន់ហិម៉ាល័យ ដែលត្រូវបានគេធ្វើឡើងនៅថ្ងៃអង្គារនេះ បន្ទាប់ពីម៉ាស៊ីនថតមួយត្រូវបានបញ្ជូនចូលទៅក្នុងផ្លូវក្រោមដីដោយឆ្លងកាត់បំពង់ថ្មី១ទៀត
អ្នកយកព័ត៌មានរ៉យទ័រ បានមើលចេញពីអេក្រង់ទូរទស្សន៍តូចមួយខណៈកម្មករដែលជាប់បានបង្ហាញមុខលើអេក្រង់នោះ ត្រូវបានគេឃើញលើកដំបូងតាំងពីគ្រោះមហន្ដរាយកើតឡើង ហើយពួកគេភាគច្រើននៅតែពាក់មួករបស់ពួកគេដដែល ខណៈការត្រៀមលក្ខណៈជួយសង្រ្គោះ បានបន្ដធ្វើ ដោយចាប់ផ្ដើមការខួងត្រង់ពីលើដើម្បីយកពួកគេចេញ។
ក្រុមសង្រ្គោះនៅថ្ងៃច័ន្ទនេះ បានរុញតាមបំពង់ថ្មីដើម្បីបញ្ជូនអាហារឆ្អិនស្រាប់ទៅអោយកម្មក៤១នាក់នោះ។ ក្រុមអាជ្ញាធរបាននិយាយថា កម្មករដែល បានជាប់នៅក្នុងរូងក្រោមដីផ្លូវហៃវ៉េក្នុងរដ្ឋ
អ៊ូតារ៉ាខាន់់ (Uttarakhand) តាំងពីវាបានបាក់មុនថ្ងៃទី១២វិច្ឆិកានោះ គឺមានសុវត្ថិភាពទេ ។ ហើយការបញ្ជូន ពន្លឺ អុកស៊ីសែន អាហារស្ងួត ទឹក និងថ្នាំសង្កូវ ត្រូវបានគេបញ្ជូនតាមបំពង់តូចជាងមុនរួចជាស្រេចទៅហើយ។