
រុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ទ័ពម៉ារីន ទ័ពអាកាស និងទ័ពកាំភ្លើងធំ បានវាយកម្ទេចការប៉ុនប៉ងបន្ថែមរបស់អ៊ុយក្រែនដើម្បីដណ្តើមតំបន់ឈរជើងមួយនៅភាគខាងកើតមាត់ទន្លេឌីនីប្រូ(Dnipro)និងប្រជុំកោះនៅមាត់ទន្លេក្នុងភាគខាងត្បូងអ៊ុយក្រែន។
អ៊ុយក្រែននិយាយថា ខែនេះ កងទ័ពរបស់ខ្លួនបានឆ្លងទន្លេឌីនីប្រូ និងបានបង្កើតមក្បាលស្ពានឆ្លងជាច្រើននៅតាមមាត់ទន្លេខាងកើត ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបាននិយាយថា ខ្លួនបានវាយកម្ទេចទីតាំងអ៊ុយក្រែនជាច្រើនដោយជោគជ័យ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងនាវាចរប្រចាំសមុទ្រខ្មៅ កំពុងបញ្ឈប់រាល់ការប៉ុនប៉ងរបស់កងទ័ពអ៊ុយក្រែន នៅក្នុងសកម្មភាពវាយឡើងគោកលើប្រជុំកោះឌីនីប្រូ និងមាត់ទន្លេខាងឆ្វេងឌីនីប្រូ។
ក្រសួងការពារជាតិអ៊ុយក្រែន បានផ្សព្វផ្សាយវីដេអូមួយដែលខ្លួននិយាយថា បានបង្ហាញពីកងពលតូចឆ្នាំសមុទ្រលេខ៨១០ កំពុងធ្វើអោយកងទ័ពអ៊ុយក្រែនបរាជ័យធ្ងន់ធ្ងរ។ ហើយក្រុមទាហានត្រូវបានបង្ហាញឲ្យឃើញកំពុងបាញ់អាវុធផ្សេងៗ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃការប្រយុទ្ធគ្នានេះគេមិនទាន់ដឹងនៅឡើយ។