លោក នេតាន់យ៉ាហ៊ូ និងមេដឹកនាំហាម៉ាស បញ្ជាក់ថា ​កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងការដោះលែង​ចំណាប់ថ្នូរជិតសម្រចបានហើយ

2023/11/22 03:23:12 pm        124

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ទទួល​យក​កិច្ច​ព្រម​ព្រៀង​មួយ​សម្រាប់​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស​ប៉ាឡេស្ទីន​ ក្នុងការដោះលែង​ចំណាប់​ថ្នូរ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជាថ្នូរ​នឹង​បទ​ឈប់​បាញ់​ជា​ច្រើន​ថ្ងៃ ទោះបីជាការស្លាប់របស់ចំណាប់ថ្នូរម្នាក់នៅក្នុងការជាប់ឃុំត្រូវបានប្រកាសក៏ដោយ។ 

មន្ត្រី​មក​ពីប្រទេសកាតា ដែលបាននិងកំពុងសម្របសម្រួលការចរចា ព្រមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បាននិយាយជាច្រើនថ្ងៃមកមហើយថា កិច្ចព្រម​ព្រៀង​មួយ​នឹង​កើត​ឡើង។​

មុនពេលប្រមូលផ្តុំជាមួយរដ្ឋាភិបាលពេញលេញរបស់លោក លោក Netanyahu បានជួប​ជាមួយ​គណៈ​រដ្ឋមន្ត្រី​សង្គ្រាមរបស់លោកកាលពីថ្ងៃអង្គារ និងគណៈរដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ទ្រង់​ទ្រាយ​ធំ​ជាង​មុន លើកិច្ចព្រមព្រៀងនេះ។ ក្រុមហាម៉ាស ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ ដែលត្រូវបានចាប់ នៅពេល​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​បាន​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​កាល​ពីថ្ងៃទី ៧ ខែតុលាដោយបានសម្លាប់មនុស្ស ១.២០០នាក់ នេះបើយោង​តាម​ចំនួន​សរុប​របស់អ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា អន្តរាគមន៍របស់ប្រធានាធិបតីអាមេរិក Joe Biden បានជួយកែលម្អកិច្ចព្រមព្រៀង ដោយបាន​រួម​បញ្ចូល​ទាំង​ចំណាប់​ថ្នូរ​កាន់​តែ​ច្រើន​សម្រាប់​សម្បទាន​តិច​ជាងមុន។

ប៉ុន្តែលោក Netanyahu បាននិយាយថា បេសកកម្ម​កាន់​តែ​ទូលំ​ទូលាយ​របស់​អ៊ីស្រាអែល​មិន​បាន​ផ្លាស់​ប្តូរទេ​។​ លោក​បាន​និយាយ​នៅ​ក្នុង​សារ​ថត​ទុក​ថា​នៅ​ពេល​ចាប់​ផ្ដើម​កិច្ចប្រជុំរដ្ឋាភិបាលចុងក្រោយថា យើងកំពុងស្ថិតក្នុងសង្រ្គាម ហើយយើង​នឹ​ង​បន្ត​សង្រ្គា​មរហូត​ដល់​យើង​សម្រេចបានរាល់គោលដៅរបស់យើង។

ដើម្បីកម្ទេចក្រុមហាម៉ាស រំដោះចំណាប់ថ្នូររបស់យើងទាំងអស់ និងធានាថាគ្មាន​នរណា​ម្នាក់​នៅ​ក្នុង​តំប​ន់ហ្កាហ្សាអាចគំរាមកំហែងអ៊ីស្រាអែលបានឡើយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm