
មានប្រសាសន៍ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំ ណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកប្រើប្រា ស់ផ្លូវទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់យ័ន្តការពារ ដែលជាខ្នងបង្អែករបស់ខ្លួននោះ ដើម្បីបំពានច្បា ប់ចរាចរណ៍នៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ព្រមានថា យ័ន្តដែលជាខ្នងបង្អែកនោះ មិនអាចជួយបាននោះឡើយ នៅ ពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។
សម្ដេចមហាបវរធិបតីបន្តថា បច្ចុប្បន្នកម្ពុជាមានអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍ច្រើនគួរឱ្យបារម្ភ ព្រួយ ជាពិសេសករណីបើកបរបំពានច្បាប់ចរាចរណ៍។
ក្នុងពិធីនៅថ្ងៃនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ ចំនួនអ្នកស្លាប់ដោយករណីនេះ។
តួលេខដែលចេញដោយនគរបាលជំនាញបានឱ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ អ្នក ស្លាប់ដោយចរា ចរណ៍នៅទូទាំងប្រទេសក្នុងមួយថ្ងៃមានប្រមាណពី ៥ទៅ៦នាក់ បើគិតក្នុងមួយខែវិញមានក្នុងរង្វង់ ប្រមាណ ១៨០ នាក់ ដែលបានស្លាប់ដោយករណីចរាចរណ៍៕ដោយ៖ គង់ ឌិន