ប្រធានាធិបតីចិន អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ និងដោះលែងចំណាប់ថ្នូរ ក្នុងសង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់

2023/11/22 06:15:22 pm        181

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំស៊ីវិលទាំងអស់និងមានបទឈប់បាញ់បន្ទាន់ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ខណៈលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតរបស់មេដឹកនាំប្រទេស BRICS ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បានឲ្យដឹងថា លោក Xi និយាយថា ភាគីទាំងអស់នៅក្នុងជម្លោះគួរតែបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធគ្នានិងអរិភាព បញ្ឈប់រាល់អំពើហិង្សា និងការវាយប្រហារដែលដាក់គោលដៅទៅលើជនស៊ីវិល ហើយដោះលែងអ្នកជាប់ឃុំស៊ីវិល ដើម្បីជៀសវាងការបាត់បង់ជីវិត និងការរងទុក្ខកាន់តែច្រើន។

លោក ពុំបានធ្វើការបញ្ជាក់ច្បាស់ការនិយាយយោងទៅរកចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ពង្រត់ពីប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាសកាលពីខែមុន និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលឃុំឃាំងខ្លួននោះទេ។ លោក Xi បានអំពាវនាវឱ្យមាន «សន្និសីទសន្តិភាពអន្តរជាតិ» ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោក Xi និយាយថា «នឹងមិនអាចមានសន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពនោះទេ នៅមជ្ឈិមបូព៌ាបើគ្មានដំណោះស្រាយត្រឹមត្រូវចំពោះបញ្ហារបស់ប៉ាឡេស្ទីន។ «ប្រទេសចិន អំពាវនាវឲ្យមានការកោះប្រជុំនៅសន្និសិទសន្តិភាពអន្តរជាតិមួយដែលមានសិទ្ធិអំណាចជាងនេះ ក្នុងការកសាងការឯកភាពអន្តរជាតិសម្រាប់សន្តិភាព»។

ចាប់តាំងពីការផ្ទុះឡើងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ចុងក្រោយនេះ ប្រទេសចិនបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីជំរុញកិច្ចចរចាសន្តិភាព និងបទឈប់បាញ់ ហើយទីក្រុងប៉េកាំង បានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា ហើយនឹងបន្តធ្វើបែបនេះទៀត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm