លោក Biden ចង់បញ្ជាក់ឲ្យច្បាស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ចិន លើការទប់ស្កាត់សារធាតុហ្វង់តានីល

2023/11/22 06:35:30 pm        245

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា លោកបានចាត់វិធានការសំខាន់ៗក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្លួនកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីទប់ស្កាត់លំហូរនៃសារធាតុហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែលោកនឹងត្រូវការផ្ទៀងផ្ទាត់ឲ្យច្បាស់ថាប្រទេសចិន ធ្វើតាមការព្រមព្រៀងនោះ។

លោក បៃដិន និងលោក ស៊ី បានជួបប្រជុំគ្នានៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហើយសេតវិមានបាននិយាយថា ការសន្ទនារបស់មេដឹកនាំទាំងពីរស្តីពីថ្នាំអាភៀន ហ្វង់តានីល គឺជាការសម្រេចបានល្អបំផុតចេញពីកិច្ចពិភាក្សានេះ។ ប្រធានាធិបតីអាមេរិក រូបនេះបានបញ្ជាក់ជាថ្មីកាលពីថ្ងៃអង្គារថា លោកទទួលបានការវិវត្តន៍យ៉ាងសំខាន់ក្នុងអំឡុងពេលជួបជាមួយលោក ស៊ី។

លោក បៃដិន និយាយថា «សហរដ្ឋអាមេរិក នឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីកំណត់គោលដៅសមាសធាតុហ្វង់តានីល។ ជាលទ្ធផលនៃទំនាក់ទំនងការទូតរបស់យើងនាពេលថ្មីៗនេះ ប្រទេសចិនបានចាត់វិធានការរួចហើយដើម្បីបិទបណ្ដាក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មខុសច្បាប់នៃសារធាតុគីមីបែបនេះ។ យើងមិនគ្រាន់តែជឿថាវាកំពុងកើតឡើងនោះទេ យើងត្រូវតែផ្ទៀងផ្ទាត់ចំណាត់ការទាំងនោះ»។

លោក បៃដិន និងលោក ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិន នឹងប្រាប់ក្រុមហ៊ុននានាឱ្យកាត់បន្ថយការនាំចេញទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីននៃសារធាតុគីមី ដែលប្រើសម្រាប់ផលិតថ្នាំហ្វង់តានីល។ លោក បៃដិន បានសង្កត់ធ្ងន់ថា លំហូរចូលនៃសារធាតុហ្វង់តានីល គឺជា «បញ្ហាប្រឈមជាសកល ដែលទាមទារឱ្យមានសកម្មភាពជាសកល»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm