ពលរដ្ឋប៉ាឡេស្ទីនដែលត្រូវភៀសខ្លួននៅខាងក្នុងតំបន់ បានប្រញ៉ាយគ្នាទាញយកដបទឹកពីរថយន្តជំនួយក្នុងក្រុង Khan Younis កាលពីថ្ងៃអង្គារ ២១ វិច្ឆិកា។
គេបានមើលឃើញមនុស្សយ៉ាងច្រើន ប្រមូលផ្តុំជុំវិញរថយន្តជំនួយពីរគ្រឿង ដាច់ដោយឡែកពីគ្នាដែលដឹកទឹកសម្រាប់ទទួលទាន។

រថយន្តដឹកទំនិញបានមកពីប្រទេសអេហ្ស៊ីប ហើយត្រូវបានពលរដ្ឋបញ្ឈប់នៅជិតមន្ទីរពេទ្យ អាល់ ណាស័រ (Al-Nasser)។
គេបានមើលឃើញ អ្នកខ្លះត្រូវបាន ដណ្ដើមគ្នាយកទឹកសុទ្ធទាំងកេសៗ ខណៈអ្នកខ្លះទៀតគប់ដបទឹកចូលទៅក្នុងហ្វូងមនុស្ស។

យោងតាមអង្គការសហប្រជាជាតិ រកង្វះទឹក យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា បានកើតឡើង បន្ទាប់ពីការបិទច្រកទាំងស្រុង ក្នុងតំបន់នេះ ពីសំណាក់អ៊ីស្រាអែល ដែលបានក្លាយជាបញ្ហាស្លាប់-រស់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ៕