ប៉ុស្តិ៍ទូរទស្សន៍ក្នុងតំបន់ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់រថយន្តក្រុងកាលពីថ្ងៃចន្ទ ក្នុងខេត្ត Corongo ជាខេត្តស្ថិតនៅតំបន់ Ancash ប្រទេសប៉េរូ បានកើនឡើងដល់២៣នាក់។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ប្រចាំតំបន់ នៅតំបន់ Ancash បាននិយាថាមនុស្ស៦នាក់ផ្សេងទៀត បានរងរបួស ខណៈរថយន្តក្រុងដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូន La Perla del Altomayo បានបើកបរធ្លាក់ចេញពីផ្លូវហាយវ៉េ PE-12A។

យោងតាមព័ត៌មានរបស់កម្មវិធីវិទ្យុ del Peru បានរាយការាណ៍ថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពី តំបន់ភាគខាងជើងនៃតំបន់ La Libertad ទៅកាន់រដ្ឋធានី Lima បានធ្លាក់ចូលក្នុងជ្រោះជ្រៅមានជម្រៅរហូតដល់ប្រមាណ៣០០ម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បាននិយាយថា អភិបាលស្រុក Yanac លោក Carlos Pinedo បានដាក់កំហុសឧបទ្ទវហេតុនេះទៅលើស្ថានភាពមិនអំណោយផលនៃផ្លូវថ្នល់ និងបានអំពាវនាវឲ្យរដ្ឋាភិបាលតំបន់ ធ្វើឲ្យប្រសើរផ្លូវធ្វើដំណើរនេះ។