អាជ្ញាធរប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានរកឃើញជនអន្តោប្រវេសន៍ ២១៥នាក់ រួមមានទាំងអនីតិជន ដែលត្រូវបានចាក់សោរនៅក្នុងរថយន្តសណ្តោងមួយគ្រឿងនៅរដ្ឋ Veracruz ភាគខាងត្បូង។

ក្រុមន្ត្រីនៅវិទ្យាស្ថានទេសន្តប្រវេសន៍របស់ប្រទេសម៉ិកស៊ិក ដោយមានការគាំទ្រពីកងឆ្មាំជាតិ និងក្រសួងការពារជាតិ បានរកឃើញជនបរទេសត្រូវបានដាក់ប្រមូលផ្តុំ នៅផ្នែកខាងក្រោយកន្ទុយសណ្តោងរថយន្ត បន្ទាប់ពីការប្រដេញតាមនៅតាមផ្លូវ។អ្នកបើកបររថយន្ត បានបោះបង់រថយន្តចោល ហើយបានរត់គេចខ្លួន។

ក្រុមជនអន្តោប្រវេសន៍ រួមមានទាំងអ្នកគ្មានឯកសារមកពីប្រទេសអែលសាវ៉ាឌ័រ ហុងឌុយរ៉ាស់ និងប្រទេសហ្កាតេម៉ាឡា ដែល២៦នាក់ក្នុងចំណោមពួកគេ គឺជាអនីតិជន។
ជនអន្តោប្រវេសន៍ត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍ទេសន្តប្រវេសន៍ Acayucan ជាកន្លែងដែលពួកគេកំពុងទទួលបានការពិនិត្យសុខភាព និងទទួលបានទឹកនិងអាហារ។-