នៅក្នុងទីក្រុងកំពង់ផែ ការ៉ាជី (Karachi) ភាគខាងត្បូង ជាទីដែលជនជាតិអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់រស់នៅ នគរបាលកាលពីថ្ងៃអង្គារទី២១ វិច្ឆិកា បានឆែកឆេរ ពីផ្ទះមួយទៅផ្ទះមួយនៅក្នុងជំរំជនភៀសខ្លួន រួមជាមួយក្រុមមន្ត្រីអាជ្ញាធរគ្រប់គ្រងទិន្នន័យជាតិ។

ទីក្រុងអ៊ីស្លាម៉ាបាដ កាលពីខែមុន បានប្រកាសថាខ្លួននឹងបណ្ដេញជនភៀសខ្លួនគ្មានឯកសារជាង១លាននាក់ ភាគច្រើនជាជនជាតិអាហ្វហ្កានីស្ថាន ស្របពេលមានជម្លោះជាមួយទីក្រុងកាប៊ុល ជុំវិញការចោទប្រកាន់ប្រទេសអាហ្វហ្គានីស្ថាន ថាបានផ្ដល់ជម្រកដល់ក្រុមសម្មប្រយុទ្ធប្រឆាំងប្រទេសប៉ាគីស្ថាន ។ជនជាតិអាហ្វហ្គានីស្ថាន ជាង៣៧០.០០០នាក់ បានរត់គេចចូលទៅក្នុងប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃទី១ខែតុលាមក។

នៅក្នុងតំបន់មួយស្ថិតនៅលើទីឋានដាច់ស្រយាលនានានៃទីក្រុងនេះ ជំរំលំនៅឋានគ្មានរបៀបរាបរយមួយ ដែលមានខ្ទមតូចៗរាប់រយ ត្រូវបានក្រុមមន្ត្រីគោះទ្វារស្នើសុំបង្ហាញអត្តសញ្ញាណប័ណ្ណ ដែល ត្រូវបានពិនិត្យដោយម៉ាស៊ីនថេប្លេត អេឡិចត្រូនិក (electronic tablets)។
ប្រជាពលរដ្ឋ មានចិត្តស្ទាក់ស្ទើរ និង ហាក់មិនពេញចិត្តនឹងការឆែកឆេរនេះ បានអនុញ្ញាតឲ្យនគរបាលស្រី ចូលក្នុងផ្ទះរបស់ពួកគេ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់ស្ត្រី និងកុមារផងដែរ។
គ្មានការទាស់ទែងគ្នា ណាមួយកើតឡើងទេ ហើយក្រុមអ្នកស្រាវជ្រាវ ទាំងនោះ ពុំបានប្រើប្រាស់កម្លាំងនោះឡើយ និងបានប្រគល់អត្តសញ្ញាណប័ណ្ណជូនពួកគេវិញក្រោយត្រួតពិនិត្យ។
ពលរដ្ឋអាហ្វហ្គានីស្ថារាប់ពាន់នាក់ បានរត់គេចចូលទៅលាក់ខ្លួនក្នុងរូងក្រោមដី ក្នុងប្រទេសប៉ាគីស្ថាន ព្រោះបារម្ភពីការនិរទេសទៅប្រទេសកំណើតពួកគេវិញ ដោយនិយាយថាពួកគេបារម្ភពីជីវិតរស់នៅ ប្រសិនប្រើពួកគេវិលទៅកាន់អាហ្វហ្គានីស្ថានវិញ ដែលបច្ចុបន្នគ្រប់គ្រងដោយចលនាអ៊ីស្លាមតាលីបង់ ក្រោយដកកងទ័ពបរទេសចេញ យ៉ាងប្រញាប់ប្រញាល់ និងចលាចល កាលពីឆ្នាំ២០២១ ដឹកនាំដោយសហរដ្ឋអាមេរិក៕