ប្រជាពលរដ្ឋ​ម៉ាលី ប្រតិកម្ម​នឹង​ការកាត់បន្ថយ​វត្ថ​មាន​ទាហាន​បារាំង​នៅ​តំបន់​សា​ហេ​ល​

2021/06/12 01:43:56 am        331

​ម៉ាលី៖ ប្រជាពលរដ្ឋ​ម៉ាលី បាន​ប្រតិកម្ម​នឹង​ការប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ប្រធានាធិបតី​បារាំង លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង ពី​ការកាត់បន្ថយ​វត្តមាន​ទាហាន​នាពេល​អនាគត​របស់​បារាំង ដែល​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម នៅ​តំបន់​សា​ហេ​ល​។​

​ប្រតិបត្តិការ “​បា​ខេន​” របស់​បារាំង នឹង​បញ្ចប់​ជា​ផ្លូវការ ហើយ​និង​ជំនួស​ដោយ​បេសកកម្ម​មួយទៀត ផ្តោត​សំខាន់​លើ​ការប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម ដែល​ពឹងផ្អែក​ច្រើន​លើ​ដៃគូ​ក្នុង​តំបន់​។​

​លោក​ ម៉ា​ម៉ា​ឌូ សាន់​ហ្គែ គឺជា​ផលិតករ​វប្បធម៌​មួយរូប មកពី​រដ្ឋធានី​បា​ម៉ា​កូ ប្រទេស​ម៉ាលី បាន​និយាយថា ពួកយើង​បាន​ស្វាគមន៍​វត្តមាន​របស់​ក្រុម​ប្រតិបត្តិ​ការបា​ខេន ជាមួយនឹង​ទាហាន​ម៉ាលី អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​លោក​សាន​ហ្គែ បាន​និយាយថា ការដក​ទ័ពចេញ នឹង​ក្លាយជា​ផលប៉ះពាល់​ដំបូង និង​ខ្លាំង​បំផុត ដល់​កងទ័ព​ម៉ាលី និង​កងទ័ព​ក្នុង​តំបន់​សា​ហេ​ល​។​

​លោក ឆាក​កា ខេ​តា គឺជា​ពលរដ្ឋ​មួយរូប​រស់នៅក្នុង​ទី​ក្រង​បា​ម៉ា​កូ បាន​និយាយ​ដែរ​ថា វា​មិនមែន​ត្រឹមតែ ប្រទេស​ម៉ាលី មួយ​ប៉ុណ្ណោះ​ទេ ដែល​ជួប​គ្រោះថ្នាក់ ប៉ុន្តែ​អាហ្វ្រិក​ទាំងមូល​ផងដែរ ។ ពួក​យើង​ត្រូវតែ​ព្រួយបារម្ភ និង​ប្រុង​ប្រយ័ត្ន​។​

​សូម​បញ្ជាក់ថា ទាហាន​បារាំង មាន​វត្តមាន​នៅក្នុង​ប្រទេស​ម៉ាលី ចាប់តាំងពី​ឆ្នាំ ២០១៣​រហូតមក ពេលដែល​ពួកគេ​ចូលធ្វើ​អន្តរាគមន៍ ដើម្បី​បង្ខំ​ឲ្យ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម បាត់បង់​អំណាច​នៅតាម​ទីក្រុង​ជាច្រើន នៅ​ទូទាំង​តំបន់​ភាគ​ខាងជើង​ប្រទេស​ម៉ាលី​។​

​មន្ត្រី​កំពូល​មួយរូប​របស់​បារាំង បាន​និយាយថា ពួកគេ​ត្រូវការ​ចំណាយពេល​ច្រើន​ខែ ដើម្បី​អនុវត្តន៍​ការដក​ទ័ព​នេះ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm