មេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅហ្កាហ្សាកាលពីថ្ងៃអង្គារ និងការបញ្ឈប់អរិភាពលើភាគីទាំងពីរ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដែលកំពុងយ៉ាប់យ៉ឺនខ្លាំងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូ ដែលដឹកនាំដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូង សារ៉ូល រ៉ាម៉ាផូសា (Cyril Ramaphosa) ក្រុមប្រទេស BRICS បានរិះគន់ការវាយប្រហារលើជនស៊ីវិលនៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈក្រុមមេដឹកនាំជាច្រើនបានហៅការចល័តទីលំនៅដោយបង្ខំរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ឬនៅខាងក្រៅដែនដី នោះថាជាឧក្រិដ្ឋកម្មសង្រ្គាម។

សេចក្តីសង្ខេបរបស់ប្រធានមួយកិច្ចប្រជុំនេះបានអានថា យើងបានថ្កោលទោសរាល់ប្រភេទបុគ្គល ឬការផ្ទេរដោយបង្ខំដ៏ធំ និងការនិរទេសពលរដ្ឋប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ។
ក្រុមប្រទេសសមាជិក ដែលពុំបានចេញសេចក្តីប្រកាសរួមក៏បាន បញ្ជាក់ឡើងវិញ ផងដែរ ថា ការផ្ទេរ និងនិរទេសដោយបង្ខំ សម្រាប់ជនជាតិប៉ាឡេស្ទីន មិនថានៅខាងក្នុងតំបន់ហ្កាហ្សា ឬទៅកាន់ប្រទេសជិតខាងនោះទេ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងឧក្រិដ្ឋកម្មសង្រ្គាម និងការបំពានក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។
គួររម្លឹកថា ក្រុមប្រទេស BRICS ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗទាំងអស់ ដែលកំពុងស្វែងរកការប្រកាសកាន់តែខ្លាំងនៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងជាយូរមកហើយដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។ ប្រទេសទាំងនេះជារឿយៗត្រូវបានចាត់ទុកជាមេដឹកនាំ ទាំងនេះ ថាជាអ្វីដែលត្រូវបានសំដៅដល់ការនិយាយនៅក្នុងគោលនយោបាយអន្តរជាតិថាជា ពិភពលោកប៉ូលខាងត្បូង៕