ក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំប្រជុំស្តាប់ការបំភ្លឺរបស់តំណាងរដ្ឋសភា ស្តីពីវិសោធនកម្មបទបញ្ជាផ្ទៃ​ក្នុងសភា

2023/11/22 08:22:04 pm        167

ថ្ងៃនេះក្រុមប្រឹក្សាធម្មនុញ្ញ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ស្តាប់​ការ​បំភ្លឺ​របស់​តំណាង​រដ្ឋសភា​ ស្តីពី​វិសោធនកម្ម​លើ​ប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជួបជាមួយតំណាងរដ្ឋសភា ដែល​អញ្ជើញ​ចូល​រួម​ដោយ​ឯក​ឧត្តម អង្គ វង្សវឌ្ឍនា ដើម្បីស្តាប់ការបំភ្លឺជុំវិញវិសោធនកម្មប្រការ៤ថ្មី, ប្រការ៦ថ្មី (ពីរ) និង​ប្រការ​២៩​ថ្មី​នៃ​បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នាសម័យប្រជុំលើកទី១ នីតិកាលទី៧។

បើតាមសេចក្តីថ្លែងហេតុរបស់រដ្ឋសភា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល​ប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធន​កម្ម​ជា​បន្ត​បន្ទា​ប់​ចំនួន​១១លើក ក្នុងគោលបំណងឱ្យខ្លឹមសារមាន សង្គតិភាពទៅនឹងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និ​ង​ច្បាប់ជាធរមាន ព្រមទាំងសមស្របតាមស្ថានភាពជាក់ស្តែង។ ម្យ៉ាង​ទៀត​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការបង្កើតក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង​ឈ្មោះ​គណៈកម្មការ​ជំនាញនៃរដ្ឋសភាមួយចំនួន ពុំទាន់សមស្របនឹងវិស័យទទួលខុសត្រូវ របស់​គណៈ​កម្មការ​នានា​នៃរដ្ឋសភានៅឡើយ ព្រមទាំងបទពិសោធន៍របស់រដ្ឋសភា និងការវិវត្តរបស់ស្ថាប័ន រដ្ឋសភា ដែលចំណុចនេះតម្រូវឱ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ចំនួន​៣​ប្រការ​ខាង​លើ​បន្ថែម​ទៀត។

ក្រោយកិច្ចប្រជុំនៅថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចកំណត់យកថ្ងៃទី២៣ ខែវិច្ឆិកា​ស្អែក​នេះ ដើម្បី​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ក្នុង​ការ​ពិនិត្យ​នូវ​ធម្មនុញ្ញ​ភាព​លើ​សំណើ​វិសោធនកម្ម​ច្បាប់​​នេះ មុនបញ្ជូនថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm