សម្ដេចធិបតី៖ សម្ពោធផ្លូវថ្ងៃនេះចំខួប៣ខែរដ្ឋាភិបាលថ្មី និងទំនាក់ទំនង៧០ឆ្នាំកម្ពុជា-ជប៉ុន

2023/11/22 08:28:33 pm        248

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែតនៅថ្ងៃទី ២២ ខែវិច្ឆិកានេះ គឺចំថ្ងៃពិសេសមួយខួប៣ខែ ដែលរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានប្រកាសចូលកាន់តំណែង ជាផ្លូវការនៅរដ្ឋសភា ហើយក៏ចំថ្ងៃខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រយៈពេល ៣ ខែដំបូងនៃការដឹកនាំ​របស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ គឺបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគ​មកកាន់កម្ពុជា និងបន្តកិច្ចការងារ​អភិវឌ្ឍន៍លើគ្រប់វិស័យ។

សម្តេចធិបតី បានថ្លែងថា ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ក៏ជានិមិត្តរូបនៃការបន្តនូវចំណង​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនផងដែរ។ សម្ដេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ​ រួមទាំងប្រទេសជប៉ុន ធ្វើឱ្យការសាងសង់ផ្លូវជាតិលេខ៥ សម្រេចបានជាស្ថាពរ។

សូមជម្រាបថា ការផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាលដែលរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម​ បានផ្តល់នូវម្លប់ដ៏ត្រជាក់សម្រាប់ជាតិកម្ពុជា ហើយដំណើរអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ជាតិនៅតែបន្តរក្សា។

សមិទ្ធផលដែលសាងសង់ក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាប្រយោជន៍​សម្រាប់ប្រជាពលរដ្ឋ។ រយៈពេល៣ខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ពោធសមិទ្ធផល​ជាច្រើន រួមមានមន្ទីរពេទ្យតេជោសន្តិភាព, អគារដ្ឋបាលខេត្តកំពង់ស្ពឺ, ស្ពានបេតុងខ្សែកាបកោះនរា និងអាកាសយានដ្ឋានសៀមរាបអង្គរ៕អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm