យុវជនពេញចិត្ត និងសរសើរចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល ៩០ថ្ងៃមកនេះ

2023/11/22 01:33:13 pm        212

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ គឺជាខួបរយៈពេល ៣ខែ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បំពេញតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា។ រយៈពេល ៩០ ថ្ងៃនេះ យុវជន​នានា​មើល​ឃើញ​ពី​ការ​រក្សាបាននូវភាពវិជ្ជមានសង្គម ក៏ដូចជាកំណែទម្រង់ និងការដាក់​ឱ្យ​អនុវត្ត​នូវ​កម្ម​វិធី​នយោបាយ​អាទិភាពជាច្រើនដែលមានគោលដៅសំខាន់ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ។

រយៈពេល ៣ខែនេះ យុវជននានា បានយល់ឃើញថា ដំណើរ​ការ​សង្គម​គ្រប់​យ៉ាង​​នៅ​តែ​មាន​ភាព​ប្រក្រតី​ ដំណើរការជាធម្មតា ជាពិសេសការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ដូចជា​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៦ កន្លងទៅ។ យុវជនកោតសសើរដល់កិច្ចប្រឹងរបស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ឱ្យអនុវត្តកម្មវិធីនយោបាយជាច្រើន ក្នុង​គោល​ដៅ​សំខាន់​ផ្តល់​អត្ថ​ប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រុមគោលដៅដែលមានជីវភាពខ្វះខាត ប្រជា​កសិករ​ជាដើម។ ពួកគេមើលឃើញថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី នៅ​តែ​មានការគិតគូខ្ពស់ពីប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតពួកគេក៏ពេញចិត្តចំពោះកំណែទម្រង់ ពិសេស​ការ​ជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។

សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុង​រយៈ​ពេល ៣ខែមកនេះ ក៏បានដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី​មួយ​ចំនួន​រួម​មាន​ទាំង​ការ​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេក​ទេស​សម្រាប់​យុវជន​មក​ពី​គ្រួសារ​​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ កម្មវិធីលលើកស្ទួយផលិតកម្មកសិកម្មរកទីផ្សារ និង​រក្សា​លំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និង​ការ​អភិវឌ្ឍសហគមន៍កសិកម្មទំនើប និងមានការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែក​ថែ​ទាំ​សុខ​ភាព​តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យយោជន៍ និងអ្នក​ក្នុង​បន្ទុក​សមាជិក​បេឡាជាតិ​របប​សន្តិសុខសង្គម ជាដើម៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am