តុលាការចោទប្រកាន់មនុស្ស៤នាក់ ករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម

2023/11/22 08:45:05 pm        217

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់ និងបក្ខពួក ករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ​ដែលមានជនសង្ស័យចំនួន ​០៣នាក់ ដែលត្រូវបានសង្ស័យថា ប្រព្រឹត្តសកម្មភាព ដឹកជញ្ជូនដោយខុសច្បាប់ ​នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងរាជធានីភ្នំពេញ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្ថែមថា បន្ទាប់ពីការរាយការណ៍​របស់ក្រុមហ៊ុនដឹកជញ្ជូននៅថ្ងៃទី១៧ ​ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន ​ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការ​បង្ក្រាបករណីនេះ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងបាវិត ខេត្តស្វាយរៀង ​និងបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីនមានទម្ងន់ ៩៩២ ក្រាម និងសារធាតុរាវចំនួន ១០៤កញ្ចប់ មានទម្ងន់ ៦០៥២៨ ក្រាម បន្ទាប់មកសមត្ថកិច្ចបានកសាង​សំណុំរឿង​បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្ថែមថា ផ្អែកតាមលទ្ធផលនៃការ​ស៊ើបអង្កេត តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋាន​បញ្ជូនរឿង​ឱ្យស៊ើបសួរនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឱ្យស្ថិត​នៅក្រោមការ​ពិនិត្យលើជនត្រូវចោទមាន ​ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប ភេទប្រុស ឈ្មោះ ង្វៀង វ៉ាងធឹង ភេទប្រុស ឈ្មោះ ង៉ូ វីហ្វឿង ភេទប្រុស អ្នកទាំង៣ជាជនជាតិវៀតណាម និងត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន និងឈ្មោះ វី ព្រមទាំងបក្ខពួកកំពុងគេចខ្លួន ដោយសម្រេចចោទប្រកាន់ពីបទ ដឹក​ជញ្ជូនដោយ​ខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន​ ស្ថិតក្នុងរាជធានី ភ្នំពេញ ​បទល្មើសមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm