មណ្ឌលគិរី៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បាន ដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់ ម្ចាស់សហគ្រាសធុនតូច និងមធ្យម។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូន សមាជិក-សមាជិការបស់ FASMEC ខេត្តមណ្ឌលគិរី មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់, ឯកឧត្តម សាយ ម៉េងគីម អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជា សហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រា សធុនតូច និងមធ្យមនៅកម្ពុជា និងដៃគូសហការផ្សេងៗទៀត និងមាន SME ចូលរួមចំនួន ១០០នាក់។
ជុំវិញសិក្ខាសាលានេះ, មានគោលបំណងសំខាន់ គឺដើម្បីផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់ហសគ្រាសធុនតូច និងមធ្យម ទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៌មានទាក់ទងនឹងបទបញ្ញាតនានា។ នៅក្នុងសិក្ខាសាលានេះដែរ លោក សារុន សិត្យា អនុប្រធាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ក៏បានចូលបិទកម្មវិធីសិក្ខាសាលាខាងលើ ដែលបានរៀបចំឡើងប្រកបដោយផ្លែផ្កា៕









