ក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីពតូ Binance រងការពិន័យ ៤ពាន់លានដុល្លារ ពីបទរំលោភច្បាប់សម្អាតប្រាក់

2023/11/22 11:13:36 pm        61

រដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យដឹងថា ក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីពតូដ៏ធំបំផុតរបស់ពិភពលោក បានយល់ព្រមបង់ប្រាក់ពិន័យជាង ៤ពាន់លានដុល្លារ ដែលពាក់ព័ន្ធនឹងការរំលោភលើច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

សេចក្ដីប្រកាសពីការពិន័យនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Merrick Garland និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា)។ រដ្ឋមន្ត្រីទាំង២ បានប្រាប់ថា ក្រុម Binance មិនបានចាត់វិធានការ ដើម្បីទប់ស្កាត់ប្រតិបត្តិការ ដែលទាក់ទងនឹងក្រុមអ៊ីស្លាម គឺកងពលតូចអាល់កាសាម (Al-Qassam Brigades) របស់ក្រុមហាម៉ាស និងអង្គការភេរវករផ្សេងទៀត ដូចជាអាល់កៃដាជាដើម។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំង២ ក៏បាននិយាយផងដែរថា ការផ្លាស់ប្តូរ បានអនុញ្ញាតឲ្យមានប្រតិបត្តិការដែលបំពានលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដូចជាដំណើរការ រវាងអ្នកប្រើប្រាស់នៅអ៊ីរ៉ង់ និងកូរ៉េខាងជើង និងអ្នកដែលរស់នៅសហរដ្ឋអាមេរិក ហើយអ្នកទាំង២ បានបញ្ជាក់ថា សកម្មភាពទាំងនេះ និងសកម្មភាពផ្សេងទៀត គឺជាការសម្អាតលុយ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន Binance បានទទួលស្គាល់នូវការរំលោភបំពាននេះ ហើយបានយល់ព្រមបង់ប្រាក់សរុបចំនួន ៤,៣៦៨ពាន់លានដុល្លារ ខណៈដែលលោកស្រី Yellen បាននិយាយថា ការប្រកាសនេះ គឺជាការផ្ញើសារទៅកាន់ឧស្សាហកម្មរូបិយប័ណ្ណសិប្បនិម្មិត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm