អណ្តូងរ៉ែធ្យូងថ្មអ៊ុយក្រែនងាកមកជួលស្រ្តី ដើម្បីដោះស្រាយកង្វះខាតបុគ្គលិកនាសម័យសង្រ្គាម

2023/11/22 05:10:10 pm        120

ក្រោយពេលដែលកម្មកររបស់ខ្លួនជាង ១ពាន់នាក់ ចូលរួមធ្វើសង្រ្គាមប្រឆាំងការវាយលុករបស់រុស្ស៊ី អណ្តូងរ៉ែធ្យូងថ្មនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានទទួលរងកង្វះខាតបុគ្គលិកយ៉ាងធ្ងន់ធ្ងរ ។ ពួកគេបានដោះស្រាយវិបត្តិមួយនេះ ដោយអនុញ្ញាតឲ្យស្រ្តីធ្វើការក្រោមដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ។

អស់រយៈពេល ៥ខែមកហើយដែលនាង Krystyna វ័យ ២២ឆ្នាំ ធ្វើការជាអ្នកបច្ចេកទេស ក្នុងជម្រៅដី ៤៧០ម៉ែត្រ ដឹកកម្មករចម្ងាយជាង ៤គ.មពីជណ្តើរយន្ត ជាកន្លែងដែលពួកគេចុះយកធ្យូងថ្ម ។

នាង Krystyna បានទទួលយកការងារមួយនេះ ក្រោយជំនះការភ័យរបស់នាងក្នុងការទុកចោលកូនប្រុស Denys អាយុ ៤ឆ្នាំរបស់នាងនៅផ្ទះ ជាមួយម្តាយរបស់នាង ។ ទីក្រុងកំណើត Pavlohrad របស់នាងស្ថិតនៅចម្ងាយប្រហែល ១០០គ.មពីសមរភូមិមុខ ប៉ុន្តែវាតែងតែរងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ។

នាងនិយាយថា ការងារគួរឲ្យចាប់អារម្មណ៍ តែពិបាកបន្តិច ។ គម្របអាគុយធ្ងន់ខ្លាំងណាស់ ហើយចំហាយធ្យូងថ្ម ពិបាកទ្រាំទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្លៃកម្លាំងពលកម្មល្អ ។

នាង Krystyna បន្តថា បងប្រុសរបស់នាងធ្វើការនៅក្នុងអណ្តូងរ៉ែតែមួយ ។ គាត់បានចូលបម្រើកងទ័ពកាលពីរយៈពេល ២សប្តាហ៍មុន ក្រោយការចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ តែនាងព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ខ្លាំងណាស់ ។

សូមបញ្ជាក់ថា ឧស្សាហកម្មធ្យូងថ្មអ៊ុយក្រែន ដែលធ្លាប់ជាឧស្សាហកម្មធ្យូងថ្មធំជាងគេបំផុតនៅអឺរ៉ុប បានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីការដួលរលំទៅរបស់អតីតសហភាពសូវៀត ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am